ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ដែលជាមុខ សញ្ញាក្នុងករណីអំពើលួច កាច់សោ.កម៉ូតូ

289

 

ភ្នំពេញ៖ ជនម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ផ្សេងទៀត ដែលជាមុខ សញ្ញាក្នុងករណីអំពើលួច (កាច់សោ.កម៉ូតូ) របស់ពលរដ្ឋនៅតាមជនបទ ត្រូវបាននគរបាលស្រុកចិត្របុរីចាប់ឃាត់ខ្លួនបាន ភ្លាមៗកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចអូរជ្រៅ ភូមិ ល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ។

ជនដៃដល់ឈ្មោះធួន ថាន់ អាយុ២៩ឆ្នាំ មុខរបរ(មិនពិតប្រាកដ) មានទីលំនៅភូមិអូរខ្លូត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(ចាប់បាន), រីឯបក្ខពួកចំនួនពីរនាក់ទៀត(ពុំស្គាល់អត្តសញ្ញាណ)រត់គេចខ្លួន។

ជាមួយនិងការចាប់ខ្លួនជននេះ នគរបាលដកហូតបានម៉ូតូ២គ្រឿង ១គ្រឿងជាម៉ូតូរបស់ជនរងគ្រោះ និង១គ្រឿងទៀត ជាម៉ូតូដែលជាមធ្យោបាយ របស់ពួកគេសម្រាប់ជិះធ្វើសកម្មភាពល្មើស៕

អត្ថបទដែលជាប់ទាក់ទង