ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង អៀ ម៉េងលិ ចូលរួមក្នុងកម្មវិធីមួយ ដោយបានស្លៀកឈុត ម៉ូដស្បៃចំរុះពណ៌ ឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍នេះ ឡើងស្អាតទាក់ទាញ ទស្សនិកជនខ្លាំង

181

 

ភ្នំពេញ៖ កាលពីម្សិលមិញ តារាសម្តែងស្រីរូបស្រស់ កញ្ញា អៀ ម៉េងលិ បានបង្ហាញ រូបភាពដ៏ស្រស់ស្អាតរបស់ខ្លួន នៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជន និងហ្វេនៗ ជាទស្សនិកជន របស់នាង ចាប់អារម្មណ៍យ៉ាងខ្លាំង និងជក់ចិត្ដ កោតសសើរ មិនដាច់ពីមាត់ ថាពិតជាស្អាត សាក សមជានារីខ្មែរណាស់ ។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះមានទេពកោសល្យសម្តែងយ៉ាងរលូននិង ប៉ិនប្រសប់យ៉ាងខ្លាំងដែលធ្វើឲ្យកញ្ញាបានសម្តែងបានល្អនិងទាក់ចិត្តអ្នកទស្សនាមិនស្ទើរ ជាងនេះទៅទៀត ចំពោះរូបរាងវិញគឺស្អាតអំណោយផល មកពីធម្មជាតិតែម្តងដោយមានរាងស្រឡូន សាច់សស្អាត ស្បែករលាងស្រិលតែម្តង អាចនិយាយថាល្អឥតខ្ចោះតែម្តង សម្រាប់នាងជាតារាសម្តែងអាជីពផងដែរនោះ ។

យ៉ាងណាមិញ បើក្រឡេកទៅមើលសម្លៀកបំពាក់ ដែលកញ្ញា អៀ ម៉េងលិ បានស្លៀកចូល រួមក្នុងកម្មវិធីមង្គលការ ម៉ូដស្បៃចំរុះពណ៌ ឃើញថាស្រស់ស្អាតដូចទេពធីតា មានភាពលេចធ្លោ តាមលក្ខណៈសម្បត្ដិ សមរម្យក្នុងកម្មវិធី ដែលស្រស់ស្អាតបែបយុវនារីសម័យថ្មី គួបផ្សំនឹង រូបរាងស្លឹម សាច់សខ្ចីដែលធ្វើឲ្យ កញ្ញា កាន់តែ ស្រស់ស្អាតខ្លាំងថែមមួយកម្រិតទៀត ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង