ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាឡេស៊ីចាញ់តៃប៉ិ០ទល់២មុនជំនួបជាមួយក្រុមកម្ពុជា

116


​ភ្នំពេញ:ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសម៉ាឡេស៊ី បានធ្វើដំណើរមកដល់ប្រទេស កម្ពុជាហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី៨កញ្ ញាដើម្បីប្រកួត ជាមួយក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី១០កញ្ញា ។
​មុននឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្រុមម៉ាឡេស៊ីបាន ប្រកួតកំដៅសាច់ដុំជាមួយ ក្រុមតៃប៉ិនាកីឡ
ដ្ឋាន Taipei Municipal នៅក្រុងតៃប៉ិ ។សូមបញ្ជាក់ថាកាលពី២ឆ្នាំមុន ក្រុមតៃប៉ិធ្លាប់ត្រូវក្រុម ជម្រើសជាតិ
កម្ពុជាឈ្នះ២ ទល់០ម្ដងហើយ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian UAE 2019 ។
​ពេលនេះក្រុមកម្ពុជា ស្ថិតក្រោការដឹកនាំរបស់លោក Keisuke Honda ដែលជាកីឡាករជម្រើសជាតិ
ជប៉ុនដែលទើបតែចូលនិវត្តន៍ ។ គ្រូបង្វឹករូបនេះកំពុងតែដឹកនាំក្រុមកម្ពុជា ទៅតាមលក្ខណៈស្ដង់ដារមួយ
ដែលកន្លងមកកម្ពុជា ពុំធ្លាប់បានអនុវត្តន៍ ។
នៅពេលលោកបង្ហាត់លោកបានហាមប្រាម មិនឲ្យអ្នកដែលមិន ជាប់ពាក់ព័ន្ធជាមួយនឹងបាល់ទាត់
ចូលទៅមើលឡើយ សូម្បីតែអ្នកសារពត៌មានក៏ពុំអនុញ្ញាតដែរ ។ សម្រាប់ក្រុមជម្រើសជាតិកម្ពុជាដែលបាន
ជ្រើសរើសរួច ហើយនោះត្រូវបានឲ្យសម្រាក ជុំគ្នាហើយពេលខ្លះ ដោយចង់ដឹងពីវត្តមាន របស់សមាជិកក្រុម
តើនៅក្នុងជម្រំប្រមូលផ្ដុំឬក៏អត់នោះ លោកកោះប្រជុំទាំងយប់ក៏មានដែរ ។
​កម្ពុជាតៃ្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី១០កញ្ញា ដែលមកទល់ពេលនេះ
អ្នកគាំទ្រនានារបស់កម្ពុជា កំពុងតែរង់ចាំអ៊ុតលទ្ធផលរបស់ក្រុមកម្ពុជា បន្ទាប់ពីក្រុមកម្ពុជាស្ថិតក្រោមការ
គ្រប់គ្រងរបស់អតីតកីឡាករ លំដាប់ពិភពលោក គឺលោក Keisuke Honda ។
​រង់ចាំអ៊ុតលទ្ធផលទាំងអស់គ្នា ថាតើលោក Keisuke Honda អាចដឹកនាំក្រុមកម្ពុជា ឲ្យបានទទួល
លទ្ធផលល្អក្នុងជំនួប ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីឬទេ ?៕

អត្ថបទដែលជាប់ទាក់ទង