ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាដែលនៅសេសសល់ ដើម្បីពង្រឹងយន្ដការឆ្ពោះទៅ ឆ្នាំ២០២៣ នឹងដោះស្រាយក្នុងមហាសន្និបាត CAMSOC

55

ភ្នំពេញ៖ក្រោយកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់គណៈអចិន្ដ្រៃយ៍រៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០២២ នេះ ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន ) បានមានប្រសាសន៍ថា ក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០២1និងលើកទិសដៅ ការងារឆ្នាំ២០២២២០២៣ នាពេលខាងមុខនឹងលើក យកបញ្ហាប្រឈមទាំងអស់ ដាក់លើតុដោះស្រាយ ដើម្បីពង្រឹងយន្ដការនិងប្រសិទ្ធភាព ការងារឆ្ពោះទៅរកភាពជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ
២០២៣ ។

កិច្ចប្រជុំនេះ បានផ្ដោតលើរបៀបវារៈ សំខាន់ៗពីរ ទី១-ត្រួតពិនិត្យកម្មវិធី ការរៀបចំសន្និបាតបូកសរុប ការងារឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិ និងទី២-ត្រួតពិនិត្ យរបាយការណ៍បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ ។
ឯកឧត្តមអគ្គលេខាធិការ បានបន្ដថា សម្រាប់របៀបវារៈទី១ យើងបានពិភាក្សាគ្នា អំពីកម្មវិធី ទីតាំង ខ្លឹមសារ ការរៀបចំ និងការចូលរួម ពិសេសគោលដៅសន្ដិបាត តើចង់បានអ្វី? យើងបានពិភាក្សាគ្នា និងទទួលបានធាតុចូលជាច្រើន ព្រមទាំងបានសម្រេចគ្នា នូវពេលវេលារៀបចំ ក្រោមការ ចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ។ យើងនឹងរៀបចំការងារនេះឲ្យបានល្អ ដើម្បីរំលេចចេញនូវបញ្ញាប្រឈម និងសមិទ្ធផល ឆ្នាំ២០២១ តែអ្វីដែលសំខាន់ គឺត្រូវយកបញ្ហាប្រឈមទាំងអស់ ដាក់ក្នុងសន្និបាត ដើម្បីដោះស្រាយ និងស្នើសុំអនុសាសន៍ណែនាំ ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
ពាក់ព័ន្ធនឹងរបៀបវារៈទី២ គឺការត្រួតពិនិត្យខ្លឹមសាររបាយការណ៍ សម្រាប់ដាក់ចូលក្នុងសន្និបាត ។ ក្នុងខ្លឹមសារនេះ គឺផ្ដោតសំខាន់លើការដោះស្រាយ បញ្ហាប្រឈមដោយរបៀបម៉េច? តើយើងដោះស្រាយ បញ្ហាប្រឈមយ៉ាងម៉េច ដើម្បីទទួលបាននូវភាព ជាក់លាក់មួយថា យន្ដការដែលយើងអនុវត្តទៅ មានប្រសិទ្ធភាពនៅឆ្នាំ២០២២ រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង ព្រោះឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការស៊ីហ្គេម ដែលយើងបានដាក់ ឲ្យគណៈកម្មការជំនាញនីមួយៗ ឲ្យដើរស្របគ្នា ហើយត្រូវមើលស្ថានភាព និងផលប៉ះពាល់ បញ្ហាប្រឈម ដូចជាបញ្ហាកូវីដ-១៩ តើប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាព ការងារស៊ីហ្គេមរបស់យើង ទៅលើបច្ចេកទេស ទៅលើយន្ដការរៀបចំ និងការងារផ្សេងៗទៀត ។
ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចពិភាក្សា និងការទទួលបាននូវធាតុចូលសំខាន់ៗជាច្រើន សម្រាប់ត្រៀមដាក់ចូល ក្នុងសន្និបាត ដើម្បីថ្នាក់ដឹកនាំផ្ដល់ការណែនាំ និងជាអនុសាសន៍ ក្នុងការដោះស្រាយ និងជំរុញ ការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ នេះគឺជាអ្វីដែលគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាគណៈកម្មការជំនាញនីមួយៗ កំពុងរួបរួមគ្នា ដោយឈរលើស្មារតីទទួលខុស ត្រូវខ្ពស់ ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីសម្រួចទិសដៅឆ្ពោះ ទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង