ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតការ៉ាតេ ជើងឯកថ្នាក់ជាតិឆ្នាំ២០២១ មានអ្នកចូលរួម ចំនួន១៥៣នាក់

49

 

ភ្នំពេញ៖ ការប្រកួតកីឡាការ៉ាតេជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានដំណើរបើកជាផ្លូវការ កាលពី សុក្រទី១៤ ខែមករាឆ្នាំ២០២១ ដោយមានកីឡាករកីឡាការិនី សរុប១៥៣នាក់ចូលរួមប្រកួតប្រជែងមេដាយលើវិញ្ញាសាសរុបចំនួន៣៥ វិញ្ញាសា ។
ការប្រកួតជើងឯកថ្នាក់ជាតិនេះ ដំណើរការពីថ្ងៃទី១៣ដល់១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់ការ៉ាតេ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដោយមានកីឡាករ កីឡាការិនីមកពី ២៤ក្លិប និងមានមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម ៩នាក់មកពី៩ក្លិប។

នេះជាការការប្រកួតកម្រិតខ្ពស់ នៃប្រភេទកីឡាការ៉ាតេកម្ពុជា ដើម្បីស្វែងរកធនធាន កីឡាករកីឡាការិនិប្រកប ដោយគុណភាពដើម្បីត្រៀម
លក្ខណៈឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ តាមផែនការយុទ្ធសាស្ត្ររបស់ សហព័ន្ធកីឡាការ៉ាតេកម្ពុជា។

តាមរយៈព្រឹត្តិការណ៍នេះដែរ ក៏សហព័ន្ធសម្រួចបច្ចេកទេស របស់មន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្តាលចៅក្រមត្រៀម ឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ ដូចគ្នាផងដែរ។
អ្នកចូលរួមសុរបមានចំនួន ២៧១នាក់ ក្នុងនោះមានប្រតិភូ២១នាក់ អាជ្ញាកណ្តាល-ចៅក្រម ៩នាក់ គ្រូដឹកនាំ-គ្រូជំនួយ ៣២នាក់ មន្ត្រីផ្លូវការ១៦នាក់កីឡាករ១០៥នាក់ និងកីឡាការិនី៤៨នាក់។ នៅក្នុងពិធីបើកការប្រកួត ជាផ្លូវការនេះទទួលបាន ការអញ្ជើញផ្តល់កិត្តិយស
លើកទឹកចិត្ត និងសំណេះសំណាល ពីលោក សាយ ណូរ៉ា អនុប្រធាន សហព័ន្ធកីឡាការ៉ាតេកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង