ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខសហព័ន្ធប៉េតង់៖ មេដាយ ៣៧០គ្រឿងដែលប៉េតង់ ដណ្ដើមបានពីការប្រកួតជាលក្ខណៈអន្តរជាតិ

263

ភ្នំពេញ៖ ឯកឧត្តម ស សុខា ប្រមុខសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាឯកឧត្តម ស សុខាបានថ្លែងដោយមោទនភាពថាស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាកម្ពុជានឹងបន្តប្រជែងបានមេដាយមាសទៀតជាមិនខាន ។
គិតមកទល់ពេលនេះប្រភេទកីឡាប៊ូលនិងប៉េតង់កម្ពុជាដណ្តើមបានមេដាយពីលើឆាកអន្តរជាតិសរុបចំនួន៣៧០គ្រឿងក្នុងនោះមេដាយមាស១០៨គ្រឿងប្រាក់១៣១គ្រឿងនិងសំរឹទ្ធ១៣១គ្រឿង។ខ្ញុំគិតថាសមិទ្ធផលនេះមិនអាចកាត់ថ្លៃបានហើយបើប្រៀបធៀបទៅនឹងប្រភេទកីឡាជាតិដទៃៗទៀតកីឡាប៉េតង់កំពុងឈានមុខគេក្នុងការដណ្តើមមេដាយច្រើនជាងគេយកមកជូនជាតិ។បើនិយាយពីការចូលរួមប្រកួតកីឡាស៊ីហ្គេម គឺប្រភេទកីឡាប៉េតង់ធ្លាប់ដណ្តើមបានមេដាយមាស ១១គ្រឿង។
ប្រភេទកីឡានេះកំពុងតែទទួលបានការនិយមចូលចិត្តពីប្រជាជនទូទៅ ។ជាមួយគ្នានេះដែរសហព័ន្ធក៏កំពុងតឬជម្រុញឲ្យបណ្ដា
រាជធានី ខេត្តបន្តដំណើរការអភិវឌ្ឍវិស័យកីឡាប៉េតង់នេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយសហព័ន្ធនឹងរៀបចំធ្វើតារាងប៊ូលឲ្យបាន៤ ក្នុងខេត្តនីមួយៗ ហើយប្រមាណ១០០តារាង សម្រាប់២៥រាជធានី-ខេត្តជាបន្តបន្ទាប់ ។
សមាគមប៊ូលនិងប៉េតង់នានាស្នើមកសហព័ន្ធពិនិត្យនិងសម្រេចតាមការស្នើសុំ។ការរៀបចំសាងសង់តារាងប៊ូលនេះនឹងរៀបចំនូវការកំណត់ស្តង់ដាររួមមួយ ដូចសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលសាងសង់ទីលានបាល់ទាត់នៅគ្រប់រាជធានីខេត្តដើម្បីការអភិវឌ្ឍដូចគ្នា។ គម្រោងតារាងប៊ូលនេះអាចនឹងធ្វើរួចរាល់ក្នុងរយៈពេល១ឆ្នាំដោយមិនទាន់បំពាក់សម្ភារៈភ្លាមៗនោះទេគឺអាចបំពាក់ដំបូលមួយឬពីរក្នុងចំណោមទីលានចំនួន៤តែសហព័ន្ធនឹងបន្តបំពាក់ជារៀងរាលឆ្នាំ ។
ប្រធានសហព័ន្ធកីឡាប៉េតង់រូបនេះក៏បានលើកឡើងថាសម្រាប់ការប្រកួតពាន«គរុគុណ»នាពេលខាងមុខនេះសហព័ន្ធនឹងធ្វើឲ្យ
បានធំនិងទូលំលាយជាងមុនដោយបើកឱកាសឲ្យបណ្តាក្លិបសមាគមតាមរាជធានីខេត្តចូលរួមប្រកួតប្រជែងឲ្យបានច្រើនជាពិសេសគឺសហ
ព័ន្ធជំរុញទឹកចិត្តដល់យុវជនយុវនារីតាមប្រភេទអាយុឲ្យចូលរួមប្រកួតដែរដើម្បីអភិវឌ្ឍកម្រិតយុវជនឲ្យបានល្អប្រសើរដូចក្រុមឈុតធំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង