ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិ ដណ្តើមបានមេដាយ ច្រើនជាងគេ ក្នុងការប្រកួតកីឡាការ៉ាតេ ជើងឯក ជាតិប្រចាំឆ្នាំ២០២១

72

 

ភ្នំពេញ៖ក្នុងការប្រកួតកីឡាការាតេជើងឯកជាតិឆ្នាំ២០២១ដែលទើបតែបញ្ចប់ទៅកាលពីថ្ងៃទី១៦មករានេះក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ។
ព្រឹត្តិការណ៍នេះមានអ្នកចូលរួមសរុបចំនួន២២៧នាក់។ចំពោះគណៈកម្មការរៀបចំមានចំនួន៧៧នាក់ដែលបានខិតខំរៀបចំការប្រកួតអស់រយៈពេល៤ថ្ងៃដោយជំរុញឲ្យព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះបានដំណើរការដោយរលូននិងកាត់បន្ថយបញ្ហាបានជាង៩០ភាគរយបើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ។ក្លិបចូលរួមចំនួន២៤ក្លិបសមាគមសាលាគុននិងមណ្ឌលកីឡាការ៉ាតេមកពីទូទាំងប្រទេសដោយប្រកួតលើ៣៤វិញ្ញាសា។
ក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ដែលរួមមានមេដាយមាស១១គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ ៤គ្រឿង។ ក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២ មេដាយមាស ៨ ប្រាក់២គ្រឿង និងសំរឹទ្ធ៦ គ្រឿងក្លិបហនុមានចំណាត់ថ្នាក់លេខ៣ មេដាយមាស ៤គ្រឿង ប្រាក់៧ គ្រឿងនិងសំរឹទ្ធ ៨ គ្រឿងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំណាត់ថ្នាក់លេខ៤ មេដាយមាស ៤ គ្រឿងប្រាក់៤គ្រឿង និងមេដាយសំរឹទ្ធ១០គ្រឿង។ក្លិបម៉ូរាមដូយូកែចំណាត់ថ្នាក់លេខ៥មេដាយមាស២គ្រឿងនិងប្រាក់១គ្រឿងនិងទីក្រុងសេះបានចំណាត់ថ្នាក់លេខ៦ក់លេខ៦ មេដាយមាស ២ គ្រឿងនិងសំរឹទ្ធ៣គ្រឿង។
អគ្គលេខាធិការសហព័ន្ធការាតេឯកឧត្តមវ៉ាត់ ចំរើនក៏បានបង្ហាញនូវគោលដៅយុទ្ធសាស្ត្រការងារបន្តរបស់សហព័ន្ធដែរចំនួន៤
ចំណុចសំខាន់ៗរួមមាន៖រៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍(SEAKF Championship)លើកទី៩ដែលជាលើកដំបូងសម្រាប់
ការ៉ាតេកម្ពុជា ដោយគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៤ដល់២២ ខែមីនា ឆ្នាំ២០២២។ ត្រៀមចូលរួម SEA Games លើកទី៣១ ចាប់ពីថ្ងៃទី១២ដល់២៣ ខែឧសភា ឆ្នាំ២០២២នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ត្រៀមចូលរួម ASIAN Games លើកទី១៩ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១០ដល់២៥ ខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន។ ៤ត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA Games 2023 លើកទី៣២ ចាប់ពីថ្ងៃទី៥ដល់១៧ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឪកាសពិធីបិទការប្រកួត ក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺននាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិក
កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង