ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គុនខ្មែរជើងឯកជាតិ ត្រូវបានពន្យារ ពេលប្រកួត

70

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរបាន សម្រេចលើកពេលប្រកួតជើងឯកជាតិឆ្នាំ២០២១ ដោយសារបញ្ហាបច្ចេកទេសខ្លះៗ ដែលត្រូវសហព័ន្ធដោះស្រាយ។

យោងតាមការជូនដំណឹងកន្លងមក ការប្រកួតជើងឯកជាតិឆ្នាំ២០២១មាន រយៈពេលបីថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី២៤ ដល់២៣៩មករាឆ្នាំ២០២២ខាងមុខនេះ ។តែពេលនេះការប្រកួត ត្រូវពន្យារពេលរហូតដល់ខែកុម្ភៈ ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលចុះហត្ថលេខា
ដោយឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺនដែលជាប្រធានសហព័ន្ធនោះ ការប្រកួតនឹងត្រូវធ្វើ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨កុម្ភៈឆ្នាំ២០២២ ។

លោកសាស្ត្រាចារ្យ ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ឲ្យដឹងទោះបីពេលវេលា នៃការប្រកួតត្រូវបានលើកពេល ក៏ពិតមែនតែការប្រកួតនេះគឺនៅ មានពីរវិញ្ញាសាគឺវិញ្ញាសាដដែល សម្រាប់នារីដោយ មានប្រាំប្រភេទទម្ងន់។ គឺទម្ងន់៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម និង៦០គីឡូក្រាម ។សម្រាប់វិញ្ញាសានារីនេះមានមេដាយមាសប្រាំគ្រឿង មេដាយប្រាក់ប្រាំគ្រឿង និងសំរឹទ្ធិ១០គ្រឿង ដោយសារតែជាមេដាយស្ទួន ។
សម្រាប់វិញ្ញាសាបុរសមានចំនួនប្រាំបួនប្រភេទទម្ងន់។ គឺ៤៥គីឡូក្រាម ៤៨គីឡូ ក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម ៦៣,៥០គីឡូ ក្រាម ៦៧គីឡូក្រាម និង ៧១គីឡូក្រាម ។ វិញ្ញាសាសម្រាប់បុរសមាន មេដាយ មាសចំនួនប្រាំបួនគ្រឿង មេដាយប្រាក់ចំនួនប្រាំបួនគ្រឿង និងមេដាយសំរឹទ្ធិចំនួន៣៦គ្រឿង ដោយសារតែមេដាយសំរឹទ្ធិមានមេដាយស្ទួន ។
ការប្រកួតនេះក្នុងមួយសមាគម មួយខេត្ត ក្នុងមួយប្រភេទទម្ងន់យកតែមួយរូបប៉ុណ្ណោះ។ គឺយកអ្នកដែលខ្លាំងជាងគេនៅក្នុងសមាគម ឬនៅក្នុងខេត្តរបស់ខ្លួន ។ សម្រាប់សមាគមនៅក្នុងរាជធានីភ្នំពេញមានសមាគមប្រដាល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ការប្រកួតឆ្នាំនេះសហព័ន្ធហាក់ ដូចជាលេងធ្ងន់ដៃបន្តិចហើយ គឺរាល់ការតវ៉ាទាំងឡាយណា ចំពោះលទ្ធផល ប្រកួតនោះ ប្រតិភូ ឬ តំណាងដែលតវ៉ា ត្រូវតែធ្វើឡើងមិនឲ្យលើសពី៣០នាទី ក្រោយពីគណៈកម្មការបច្ចេកទេស ប្រកាសលទ្ធផល ។
រាល់ការតវ៉ាគឺត្រូវតែបង់ប្រាក់ តម្កល់ចំនួន២០០.០០០រៀលដែលប្រាក់ តម្កល់នោះមិនមិនអាចដក យកទៅវិញបានឡើយ ទោះបីក្រោយពីការដោះស្រាយ ហើយមាន លទ្ធផលយ៉ាងណាៗ នោះ ។ រាល់ការសម្រេចរបស់គណៈកម្មកា រៀបចំការប្រកួត គឺជាការសម្រេចចុងក្រោយបិទផ្លូវតវ៉ា ៕

អត្ថបទដែលជាប់ទាក់ទង