ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនធាន អាជ្ញាកណ្តាល ចៅក្រមកម្រិតជាតិ វ៉ូវីណាម២៥រូប បញ្ចប់វគ្គកម្រិត”ក “

52

ភ្នំពេញ៖នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក ទុយ ប៊ុនហឿនអនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡានៃក្រសួងអប់រំយុវជននិងកីឡាបានចូលរួមជាកិត្តិយសក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រម និងអាជ្ញាកណ្តាលកីឡាវ៉ូវីណាមកមិ្រត “ក”នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

វគ្គនេះធ្វើឡងដោយប្រើប្រាស់ថវិកាឧមត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។លោក សំ សុខយី អនុប្រធានសហព័ន្ធ និងប្រធានគ្រប់គ្រងវគ្គបានរាយការណ៍ថាវគ្គបណ្តុះបណ្តាលស្តីពីចៅក្រមនិងអាជ្ញាកណ្តាលឆ្នាំ២០២១ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញសមាសភាពសិក្ខាកាមចូលរួមមាន ២៥នាក់ ក្នុងនោះនារី ៦នាក់ មកពីតាមបណ្តាខេត្តនានា ចំនួន១០រួមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តកំពត និងបណ្តាក្លិបកីឡាវ៉ូវីណាម មួយចំនួន ជាសមាជិករបស់សហព័ន្ធ។
វគ្គនេះមានកិត្តិយសអញ្ជើញគ្រូឧទ្ទេសជាជនជាតិវៀតណាមគឺលោកMaster Nguyen Van Coungជាគ្រូបង្វឹកជាប់កិច្ចសន្យាបង្ហាត់
ក្រុមជម្រើសជាតិជាគ្រូឧទ្ទេស លោក ទេព ជីវសុខុម គ្រូជំនួយបង្ហាត់ក្រុមជម្រើសជាតិកម្ពុជាជាគ្រូឧទ្ទេស លោកស្រី ប៉ាល់ ឆរស្មី កីឡាការិនីជម្រើសជាតិវ៉ូវីណាមជាអ្នកបកប្រែបច្ចេកទេស។

លោកអ៊ូ រតនាបានមានប្រសាសន៍ថា ចំពោះវគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់សមត្ថភាព
ធនធានមនុស្សលើផ្នែកអាជ្ញាកណ្តាលចៅក្រមដើម្បីយកទៅអនុវត្តលើទីលានប្រកួតជាពិសេសសហព័ន្ធត្រូវបន្តជំរុញអភិវឌ្ឍសមត្ថភាពពួកគាត់ ឆ្ពោះទៅជាអាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិ ដើម្បីចូលរួមដឹកនាំការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ។
វគ្គនេះជាចំណុចនៃការពង្រឹងសមត្ថភាពចៅក្រមនិងអាជ្ញាកណ្តាលត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាជ្រើសរើសជើងឯក
ថ្នាក់ជាតិឆ្នាំ២០២១ដែលប្រព្រឹតិ្តចាប់ពីថ្ងៃទី២៤ដល់ថ្ងទី២៦ខែមករា២០២២នៅនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេនៃសាកលវិទ្យាល័យវិទ្យាល័យភូមិន្ទភ្នំពេញព្រមទំាងដើម្បីជ្រើសរើសអចៅក្រមនិងអាជ្ញាកណ្តាល២រូបតំណាងឲ្យប្រទេសកម្ពុជាចូលរួមធ្វើចៅក្រមនិងអាជ្ញា
កណ្តាលកម្រិតអន្តរជាតិសម្រាប់ការប្រកួតកីឡាSEA GAMES លើកទី៣១ ឆ្នាំ២០២១នៅប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង