ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាបាញ់កាំភ្លើង រកអ្នកខ្លាំង ប្រចាំឆ្នាំ២០២១

217

ភ្នំពេញ៖នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិកប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី បិទប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន ទ័ពពិសេសឆ័ត្រយោង៩១១ កំបូល ព្រមទាំងសមាជិក-សមាជិកា កីឡាករ កីឡាការី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងតំណាងអង្គទូតនានាជាច្រើនរូបផងដែរ ។

លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិកប្រតិបត្តិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡា បាញ់កាំភ្លើងកម្ពុជាបានអញ្ជើញ ថ្លែងចំណាប់អារម្មណ៍ដោយធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការទាំងអស់ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តបង្កើតឲ្យមាន កម្មវិធីប្រកួតនេះឡើងដែលជា ការផ្តល់ឱកាសដល់កីឡាករ-កីឡាការនី យើង អាចធ្វើការប្រកួតដណ្តើមជ័យលាភី ប្រកបដោយមិត្តភាព និងសាមគ្គីភាពគ្នា ។

លោកប្រធានក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទូទៅដែលនិយម ចូលចិត្តកីឡាបាញ់កាំភ្លើងឲ្យចូលរួម ចុះឈ្មោះជាសមាជិករបស់ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ឲ្យបានច្រើនដើម្បីមានឱកាស បានចូលរួមក្នុង ការបាញ់កាំភ្លើងនៅ ក្នុងក្របខណ្ឌនៃការហ្វឹកហាត់ត្រៀមប្រកួត ជៀសវាងការប្រើប្រាស់ កាំភ្លើង នៅទីសាធារណៈខុសច្បាប់ដែល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ លោកក៏បានថ្លែងអំណរគុណ ដល់វិស័យឯកជន ដៃគូសហការមួយចំនួន ដែលបានជួយឧបត្ថម្ភ គាំទ្រសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា នាពេលកន្លងមក ។

សម្រាប់លទ្ធផល៖វិញ្ញាសាកាំភ្លើងវែង ៥០ម៉ែត្រ កីឡាករ ប៉ុក សុផាន់ណូ ក្លិបភ្នំពេញ ដណ្តើមបានមេដាយមាស កីឡាករ ស៊ីម សែម ក្លិប៩១១ ទទួលបានមេដាយប្រាក់ និងកីឡាករ ឡាង ចានធារ៉ា អាវុធហត្ថ ទទួលបានមេដាយសំរិទ្ធ ចំណែកវិញ្ញាសាភ្លើង៩មម កីឡាករ វុថា ដាវណ្ណ ង៧០ ឈ្នះមេដាយមាស កីឡាករ អាន កក្កដា ក្លិបបូកគោ ទទួលបានមេដាយប្រាក់ និងកីឡាករ ថាវរៈ ម៉ារ៉ាឌី ង៧០ ទទួលបានមេដាយសំរិទ្ធ។
ការប្រកួតខាងលើកនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន៣៣នាក់ក្នុងនោះកីឡាករចំនួន២៦នាក់ និងកីឡាការិនី ៩នាក់មកពិ៩ក្លិប ហើយការប្រកួតចាប់ផ្តើម ពីថ្ងៃទី២២ដល់២៣ខែមករាឆ្នាំ២០២២ នៅបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១ កំបូលក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង