ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកខៀវ កាញារីទ្ធ ទទួលសៀវភៅ កម្ពុជា រឿងរ៉ាវនយោបាយ សង្គ្រាម និងស្នេហាមានចំនួន បី ភាគ បាននិយាយ អំពីកត្តាដែលរួម ចំណែកឱ្យមានសង្គ្រាមនៅកម្ពុជា

60

ភ្នំពេញ៖ សៀវភៅបែបប្រលោមលោកនយោបាយ ដែលមានចំណងជើងថា “កម្ពុជា រឿងរ៉ាវនយោ បាយ សង្គ្រាម និងស្នេហា” ជាភាសាអង់គ្លេស ដែលជាស្នាដៃតែងនិពន្ធចងក្រងបោះពុម្ព ឡើងដោយ ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានប្រចាំ ការអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបាន នាំយកមកប្រគល់ជូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំនួន២០ ច្បាប់។ ក្នុងការប្រគល់ និង ទទួលសៀវភៅនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នាទីស្តី ការ ក្រសួង ព័ត៌មាន។

លោកបន្ដថា បានជម្រាបជូនថា សៀវភៅស្ដីពី កម្ពុជា រឿងរ៉ាវនយោបាយ សង្គ្រាមនិងស្នេហា មានចំនួន បី ភាគ ដោយភាគទីមួយ បាននិយាយ អំពីកត្តាដែលរួម ចំណែកឱ្យមានសង្គ្រាមនៅកម្ពុជា កាលពីអំឡុងឆ្នាំ១៩៥០ ជាង រហូតដល់ឆ្នាំ១៩៨៩។

មានចំណងជើងតូចមួយនៅខាងក្រោមសៀវភៅ និយាយថា “មេរៀនកម្ពុជាពីពេលនោះ និង ឥឡូវនេះ”។ លោកបានបញ្ជាក់ថា សម្រាប់ភាគទីពីរ សៀវភៅនេះ គឺបែប ប្រលោម លោកនយោបាយ វប្បធម៌ ប្រពៃណី ការទូតដែលមានចំណងជើងថា “ប្រយុទ្ធសត្រូវ ប្រទះស្នេហ៍” គឺនិយាយអំពីទាហានកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលជួយសង្គ្រោះ ប្រជា ជនកម្ពុជា រួចរស់ជីវិតពីសង្គ្រាមដូចជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី ផ្ដួលរំលំរបបខ្មែរក្រហម។ ទាហានកងទ័ពស្ម័គ្រចិត្តវៀតណាមមួយរូបដែលបានវង្វេងនៅ ក្នុងព្រៃ ទឹកដីនៅក្នុងការធ្វើសង្គ្រាមនៅកម្ពុជា ហើយក៏បានស្រឡាញ់ រួមរស់គ្នាជាមួយ មេបញ្ជាការខ្មែរក្រហម។ ការស្រឡាញ់របស់ពួកគេ នៅក្នុងព្រៃនោះ គឺមានតែសេចក្ដី ស្រឡាញ់ទេ ដែលអាចរួមចំណែកឈានទៅធ្វើឱ្យសង្គមមួយដែលមានសុខដុមនីយកម្ម កុំឱ្យ មើលឃើញគ្នាជាសត្រូវ ប៉ុន្តែមើលឃើញគ្នា ជាមិត្តភក្តិ។ សម្រាប់ភាគទីបី នៅក្នុង សៀវ ភៅនេះ គឺនិយាយអំពីប្រលោមលោកបែបនយោបាយគឺ “ស្នេហ៍វែងអន្លាយ ជីវិតខ្លី” គឺ ពណ៌នាអំពីរឿងហេតុដែលបានកើតឡើង នៅក្នុងសង្គមក្រុមគ្រួសារខ្មែរ ក្ដីស្រឡាញ់ សង្គ្រាម ការផ្លាស់ប្តូរ សេដ្ឋកិច្ច នយោបាយ ការទូត ប្រពៃណី នៅក្នុងប្រទេសកម្ពុជា និង ចំណុចផ្សេងៗទៀត។ សៀវភៅនេះ កម្រាស់ជាង ៥០០ ទំព័រ ហើយមានការគាំទ្រពី លោក ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី និងបញ្ញវន្តបរទេស ជាច្រើន។ សៀវភៅជាភាសាអ ង់គ្លេស នេះ មានលក់នៅទីផ្សារ ក្នុងស្រុក ១ ក្បាលតម្លៃ ២០ ដុល្លារ និងនាំយកទៅលក់នៅឯ ប្រទេសអូស្ត្រាលី ប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងទៅបណ្តាប្រទេស នៅអឺរ៉ុប ថែមទៀតផងដែរ។ ក្រៅពីការដាក់លក់នៅទីផ្សារ ក៏មានដាក់នៅបណ្ណាល័យ ជាតិ បណ្ណា សារ និង តាមសាកលវិទ្យាល័យ មួយចំនួន ដែលអាចឱ្យសិស្ស និស្សិត បានអាន និងសិក្សា ។

លោកបន្ដថា បានបញ្ជាក់បន្ថែមថា ដោយសារសៀវភៅនេះជាភាសាអង់គ្លេស លោកនឹងធ្វើជា E-BOOKដាក់អាន ហើយធ្វើការលើកទឹកចិត្ដ យុវជនខ្មែរ ដែលចេះផ្នែក ឌីហ្សាញ បើកជាវេបសាយ ដាក់សៀវភៅនេះចូល ដើម្បីទទួលកម្រៃ សម្រាប់ជួយដល់ ការងារមនុស្សធម៌ផងដែរ ។

លោក ខៀវ កាញារីទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ឯក ថា ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវចងក្រងជាសៀវភៅ ប្រលោមលោក បែប ប្រវត្តិសាស្រ្តនេះឡើង ហើយជាភាសាអង់ គ្លេស ដែលមិនត្រឹមតែបានដឹង បានយល់ នៅ ក្នុងប្រទេសនោះទេ ជនបរទេសក៏បានមើល ដឹងពីរឿងរ៉ាវទាំងអស់នេះផងដែរ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង