ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមថោង ខុនត្រួតពិនិត្យលើកិច្ចការសំខាន់ ដើម្បីសម្រេចគោលដៅ បន្ថែមឆ្ពោះទៅឆ្នាំ២០២៣

264

ភ្នំពេញ៖កាលពីថ្ងៃទី២៥មករាម្សិលម៉ិញនេះ អនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំ ស៊ីហ្គេមឆ្នាំ២០២៣គឺឯកឧត្តមថោងខុន បានដឹកនាំកិច្ចប្រជុំដែល របៀបវារៈសំខាន់នៃកិច្ចប្រជុំនោះ គឺផ្ដោតលើការសម្រួចគោលដៅ ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។

ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣ មានប្រសាសន៍ថា កិច្ចប្រជុំផ្ដោតលើការពិនិត្យ របាយការណ៍ភូមិកីឡា ពិនិត្យកម្មវិធីខ្លឹមសារសន្និបាត រួមទាំងត្រួតពិនិត្យលើការងារគ្រប់គ្រង គណៈកម្មការពត៌មាន និង ផ្សព្វផ្សាយ ។ចំពោះបទបង្ហាញពីការសាងសង់ ភូមិកីឡាខាងក្រុមហ៊ុនបញ្ជាក់ថាអ្វីៗ បានដំណើរការជាជំហានៗ ព្រោះភូមិកីឡាដើរតួនាទីសំខាន់ ក្នុងការកាត់បន្ថយលើការចំណាយ ស្នាក់នៅរបស់ក្រុមអត្តពលិក គ្រូកីឡារួមជាមួយប្រតិភូកីឡា ។
ការសាងសាង់ភូមិកីឡានេះ ខាងក្រុមហ៊ុនធានាថា នឹងធ្វើឲ្យបានចប់រួចរាល់នា ខែកុម្ភៈឆ្នាំ២០២៣។ ផ្នែកដែលយឺតយ៉ាយត្រូវគឺត្រូវ
ពន្លឿន និងត្រូវជម្រុញការងារឲ្យ បានកាន់តែប្រសើរព្រោះឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការស៊ីហ្គេម ស្របតាមអនុសាសន៍ សម្ដេចពិជ័យសេនា
ទៀ បាញ់ដែលជាប្រមុខ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) ។
សម្រាប់ប្រតិបត្តិការស៊ីហ្គេមនេះ គ្រប់គណៈកម្មការជំនាញទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អ ។សូមបញ្ជាក់ថាសម្រាប់
មហាសន្និបាត CAMSOC គឺគ្រោងធ្វើនៅក្នុងអម្លុងសប្ដាហ៍ទី២នៃខែកុម្ភៈ ។ជាមួយគ្នានេះសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីអភិបាលកិច្ចល្អនឹងមានការ
ចូលរួមពីអភិបាលរាជធានី ខេត្តដែលជា​ អនុប្រធានCAMSOC ។
ការរៀបចំហ្គេមមួយគឺទាមទារត្រូវតែមាន ឆន្ទៈរៀបចំឲ្យបានត្រឹមត្រូវតម្លាភាព សុចរឹតភាព គណនេយ្យភាព ក្នុងការរៀបចំដោយ
មិនត្រូវខ្ជះខ្ជាយស្មារតី កម្លាំងពលកម្ម សម្ភារៈ រួមជាមួយនឹងការសន្សំចំចៃ ថវិកាជាតិជាដើម ។
បញ្ហាសំខាន់សម្រាប់សន្និបាត នាខែក្រោយនេះគឺដោះស្រាយ លើបញ្ហាប្រឈមដែល នៅសេសល់ឲ្យអស់ដើម្បី ជម្រុញគ្រប់គណៈ
កម្មការជំនាញនានាឲ្យបន្ត សកម្មភាពការងារប្រកបដោយ ទំនុកចិត្តក្នុងគិលបំណង ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតកីឡាស៊ីហ្គេម និង អា
ស៊ានប៉ារ៉ាហ្កេមឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង