ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ចែកអំណោយជូន ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២៥ គ្រួសារ រស់នៅសង្កាត់ស្វាយប៉ាក

239

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំពិធីចែក អំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២៥ គ្រួសារ រស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ពិធីខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងដោយមានការអញ្ជើញចូលរួមពី លោកស្រី សួស សូលីដា អនុប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ លោក ស៊ូ សារ៉ាត់ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ព្រមទាំង មានការចូលរួមពី លោក លោកស្រី ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់។

នៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះលោកអភិបាលនិងក្រុមការងារ បានពាំនាំនូវ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ បងប្អូនទាំង ២៥ គ្រួសារ ដោយក្នុង ០១ គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក មី ០១ កេស ត្រីខ ០១ យួរ , ម៉ាស់ ២៥ សន្លឹក , ជែល ០៣ ដប , ទឹកស៊ីអ៉ីវ ០១ យួរ និងថវិកា ចំនួន ២០.០០០ រៀល ៕

អត្ថបទដែលជាប់ទាក់ទង