ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ មីង អោង ឡាំង តាមប្រព័ន្ធវីដេអូ ដើម្បីបន្តរកដំណោះស្រាយ លើវិបត្តិនៅមីយ៉ាន់ម៉ា

33

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍ មីង អោង ឡាំង មេដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីបន្តពិភាក្សារកដំណោះស្រាយ លើវិបត្តិនៅមីយ៉ាន់ម៉ា។

សម្តេចធ្លាប់ប្រាប់នាយឧត្តមសេនីយ៍ មីង អោង ឡាំង ថា សម្តេចនឹងអញ្ជើញលោកចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពលើការអនុវត្តន៍គោលការណ៍ឯកច្ឆន្ទទាំង៥ របស់អាស៊ាន។ ប៉ុន្តែបើមិនមានទេ ត្រូវត្រៀមបញ្ជូនតំណាងមិន ជាប់ពាក់ព័ន្ធនយោបាយចូលរួមកិច្ចប្រជុំនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា បញ្ហាមីយ៉ាន់ម៉ា មានភាពស្មុគស្មាញមែនទែន ដោយសារមីយ៉ាន់ម៉ា មានរដ្ឋាភិបាលពីរ រួមទាំងរដ្ឋាភិបាលស្រមោល។ នេះបើតាមលោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីម្សិលមិញ៕

អត្ថបទដែលជាប់ទាក់ទង