ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ជាក្រុមលេចធ្លោយជាងគេ នៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកថ្នាក់ជាតិឆ្នាំនេះ

44

ភ្នំពេញ៖ក្រុមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ និងក្រុមកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ច្រើនជាងគេដូចគ្នា សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែមករា ឆ្នាំ២០២២។

ការប្រកួតឆ្នាំនេះក្រុមកីឡាវ៉ូវីណាមក្រសួងការពារជាតិនៅតែរក្សាតំណែងរបស់ខ្លួនដោយដណ្តើមមេដាយសរុបចំនួន១០គ្រឿងក្នុងនោះមេដាយមាស៦គ្រឿងក្រុមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃឈរលំដាប់លេខ២ដោយដណ្តើមមេដាយមាស៣គ្រឿងក្រុមកីឡាវ៉ូវីណាមខេត្តសៀមរាបក្រុមកីឡាវ៉ូវីណាមស្វាយរៀងនិងក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺឈ្នះមេដាយមាស២គ្រឿងដូចគ្នារីឯមេដាយប្រាក់ក្រុមកីឡាវ៉ូវី
ណាមខេត្តសៀមរាបទទួលបាន៣គ្រឿង ចំណែកក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺទទួលបាន២គ្រឿង។

ចំពោះមេដាយសំរិទ្ធក្រុមកីឡាវ៉ូវីណាមខេត្តសៀមរាប ទទួលបាន២គ្រឿងចំណែកក្រុម កីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺទទួល បាន៤គ្រឿងវិញក្រុមកីឡាវ៉ូវីណាមស្វាយរៀង មេដាយប្រាក់ទទួលបាន២គ្រឿង។

លោក យ៉ាំ ថៃសាន អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះមានក្លិបចូលរួមចំនួន ៩ ដែលមានកីឡាករ-កីឡាការិនី៥៨នាក់ ក្នុងនោះកីឡាការិនី២៤នាក់ហើយ នឹងប្រតិភូចំនួន២៨នាក់ក្លិបរួមមាន ក្រុមកីឡាវ៉ូវីណាមខេត្តស្វាយរៀង ក្រុមកីឡាវ៉ូវីណាមក្រសួងការពារជាតិ ក្រុមកីឡាវ៉ូវីណាមតាឡី ក្រុមកីឡាវ៉ូវីណាម ក្រសួងមហាផ្ទៃ ក្រុមកីឡាវ៉ូវីណាមខេត្តត្បូងឃ្មុំ ក្រុមកីឡាវ៉ូវីណាមខេត្តប៉ៃលិន ក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺ ក្រុមកីឡាវ៉ូវីណាមខេត្តស្វាយរៀង និងក្រុមកីឡាវ៉ូវីណាមខេត្តសៀមរាប។
លោកបានបន្តថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធដាក់វិញ្ញាសា ៣ផ្នែកធំៗ គឺវិញ្ញាសាមេគុនមឯកត្តជនបុរស-នារីមានចំនួន៦គឺ ហ្គ័រង្វៀង ថាប់ថឹង្វៀង និងមេគុនដាវ រីឯវិញ្ញាសាមេគុនក្រុម និងចម្រុះ ៣នាក់ មានចំនួន២ គឺហ្គ័រង្វៀង និងដុងដូយហ្គ័រង្វៀង ចំណែកវិញ្ញសាប្រយុទ្ធ បែងចេញជា២ផ្នែកគឺ នារីមានប្រភេទទម្ងន់រួមមាន៤៨គ.ក្រ ៥១គ.ក្រ ៥៤គ.ក្រ និង៥៥គ.ក្រ និងបុរសវិញ ៥១គ.ក្រ ៥៥គ.ក្រ ៥៧គ.ក្រ និង៦៥គ.ក្រ ៕

អត្ថបទដែលជាប់ទាក់ទង