ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រម និងអាជ្ញាកណ្តាលកីឡា តេក្វាន់ដូITFត្រូវកាត់ក្តីដោយយុត្តិធម៌នៅលើទីលាន

52

ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលចៅក្រមនិង អាជ្ញាកណ្តាលកីឡាតេក្វាន់ដូITF(Intertnational Taekwondo Federation)កមិ្រត “ក”ដែលមានសិក្ខាកាមចូលរួម ចំនួន៣០នាក់មកពី៩រាជធានី-ខេត្ត និងក្រសួង២គឺក្លិបកីឡាតេក្វាន់ដូITFក្រសួងមហាផ្ទៃ ក្លិបកីឡាតេក្វាន់ដូITF ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបកីឡាតេក្វាន់ដូITFខេត្តកណ្តាល ក្លិបកីឡាតេក្វាន់ដូITF ខេត្តកោះកុង ក្លិបកីឡាតេក្វាន់ដូITFខេត្តកំពង់ស្ពឺក្លិបកីឡាតេក្វាន់ដូITF ខេត្តត្បូងឃ្មុំក្លិបកីឡាតេក្វាន់ដូITFខេត្តបាត់ដំបងក្លិបកីឡាតេក្វាន់ដូITF ខេត្តបន្ទាយមានជ័យ និងក្លិបកីឡាតេក្វាន់ដូITF ភ្នំពេញបានបញ្ចប់នាល្ងាចថ្ងៃទី២៦មករា។

វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៦ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពបន្ថែមទៀត កាត់ក្តីដោយយុត្តិធម៌លើទីលានប្រកួតនិងត្រៀមSEA GAMESឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។សូមបញ្ជាក់ថានេះជាវគ្គដែល បានដំណើរការក្រោនថវិកា របស់ក្រសួងអប់រំយុវជន និង កីឡា ។
គ្រូឧទ្ទេស ២រូប គឺលោក RI CHOl NAM គ្រូបង្វឹកអន្តរជាតិ កម្រិតខ្សែក្រវ៉ាត់ខ្មៅ ៨ដាន់ និងលោក ហ៊ឹម រីដា ខ្សែក្រវ៉ាត់ខ្មៅ ៦ដាន់ កម្រិតអន្តរជាតិ និងជាគ្រូជម្រើសជាតិកម្ពុជា។
សហព័ន្ធកីឡាតេក្វាន់ដូ ITF បានខិតខំប្រឹងប្រែងអភិឌ្ឍន៍កីឡា កីឡាតេក្វាន់ដូITF ទំាំងអាជ្ញាកណ្តាល និងចៅក្រម ព្រមទំាងកីឡាករ-កីឡាការិនីឆ្នើមដណ្តើម មេដាយលើឆាកអន្តរជាតិ ។ វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ ណាស់សម្រាប់ចៅក្រម និងអាជ្ញាកណ្តាល ក្លាយជាចៅក្រម និងអាជ្ញាកណ្តាលអន្តរជាតិមុន ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បច្ចុប្បន្នប្រភេទកីឡាតេក្វាន់ដូមាន អាជ្ញាកណ្តាលចៅក្រមអន្តរជាតិ ចំនួន៣នាក់ហើយៗ សហព័ន្ធគ្រោងនឹងស្នើសុំទៅ សហព័ន្ធអន្តរជាតិ ដើម្បីបញ្ជូនអាជ្ញាកណ្តាល ចៅក្រមកម្ពុជាកម្រិត B ចំនួន ៦នាក់បន្ថែម ដើម្បីឱ្យ សហព័ន្ធតេក្វាន់ដូ ITF អន្តរជាតិទទួលស្គាល់ និងប្រើប្រាស់សម្រាប់ SEA GAMES 2023 ។ គម្រោងសរុប ៩នាក់ នៃអាជ្ញាកណ្តាល-ចៅក្រម សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ គឺគ្រប់គ្រាន់ហើយ ដោយបណ្តាប្រទេសក្នុង អាស៊ីអាគ្នេយ៍ ដែលគ្រោងមក ៧ប្រទេស ដោយបញ្ជូនអាជ្ញាកណ្តាល- ចៅក្រមម្នាក់ ឬ២នាក់បន្ថែមទៀត គឺអាចដំណើរការហ្គេមនេះបានហើយ។
សូមបញ្ជាក់ថា ឯកឧត្តមកែវ រ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFអាស៊ីអាគ្នេយ៍
ផងនោះបានបង្ហាញនូវ មហិច្ឆតារថា សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ តេក្វាន់ដូITFកម្ពុជានឹងប្រជែងយកមេដាយមាស ឲ្យបាន១៥គ្រឿង ។ទោះបីជា
យ៉ាងណាក៏ឯកឧត្តម ទទួលស្គាល់ថានេះពិតជាបន្ទុកមួយដ៏ធ្ងន់ធ្ងរ ៕

អត្ថបទដែលជាប់ទាក់ទង