ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្ថាបនាកំណាត់ផ្លូវជាតិលេខ៩៥ ដោយក្រាលកៅស៊ូប្រភេទDBST សម្រេចបាន ៧៥%ហើយ គ្រោងនឹងបញ្ចប់ក្នុងខែកុម្ភ:នេះ

292

ព្រះវិហារ៖ បើទោះបីប្រទេសកម្ពុជាកំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់និងជម្ងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែសំរាប់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារនៅតែបន្តការស្ថាបនាជួលជុលថែទាំផ្លូវនៅក្នុងខេត្តរបស់ខ្លួនជាប្រចាំ ដើម្បីកុំអោយខូចខាតធ្ងន់ធ្ងរ ចំណាយលើការជួសជុលឬស្ថាបនាឡើងវិញច្រើន ហើយក៏ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបានស្រួលផងដែរ។

   ជាក់ស្តែង ខណៈនេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងស្ថាបនាកំណាត់ផ្លូវជាតិលេខ៩៥ ដោយក្រាលកៅស៊ូប្រភេទDBST ប្រវែង ៣៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ហើយបើគិតត្រឹមថ្ងៃទី២៧ខែ មករា ឆ្នាំ២០២២នេះ ការដ្ឋាន សម្រេចបាន ៧៥%ហើយ គ្រោងនឹងបញ្ចប់ក្នុងខែកុម្ភ: ខាងមុខនេះ។

   លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ ការងារ

ស្ថាបនាកំណាត់ផ្លូវជាតិលេខ៩៥ ដោយក្រាលកៅស៊ូប្រភេទDBST ចាប់ពី PK30+200 ដល់ PK33+700 ប្រវែង៣៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ គិតត្រឹមថ្ងៃទី២៧ខែ មករា ឆ្នាំ២០២២ សម្រេចបាន ៧៥%ហើយ លោកបញ្ជាក់ផងដែរថាកំណាត់ផ្លូវមួយខ្សែនេះ គ្រោងនឹងបញ្ចប់ក្នុងខែកុម្ភ: ខាងមុខនេះហើយ។ សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងសូមបន្ដអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ដើម្បីការពារជម្ងឺកូវីដ១៩ទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង