ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាជីវកម្មធានាឥណទានកម្ពុជា បានវិនិយោគ ៨,០០០លានរៀល លើមូលបត្របំណុល របស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោង សាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ ខេត្ដកណ្ដាល

265

 

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា បានវិនិយោគ ៨,០០០លានរៀល(ប្រមាណ ២លានដុល្លារអាមេរិក) លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន Cambo dia Airport InvestmentCo,Ltd (CAIC) តំណាងដោយ លោកឆារស៍ វ៉ាន់Charles Vann ជាអគ្គនាយករង និងសាជីវកម្ម ធានាឥណទានកម្ពុជា (CGCC) តំណាងដោយ លោកWong Keet Loong ជាអគ្គនាយក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុនOCIC និង លោកម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមា ជិក ក្រុមប្រឹក្សាភិបាលរបស់CGCC សម្រាប់ ការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានា ៨,០០០លានរៀល របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)។ ពិធីនេះប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃទី ២៧ មករា ឆ្នាំ២០២២ នៅអគារពាណិជ្ជកម្មការណាឌីយ៉ា ។

តាមការបញ្ជាក់ឲ្យដឹងពីលោក ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុនCAIC ថា៖ ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន30% ដែលបានចំណាយ ទឹកប្រាក់សរុប 390 លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC)។អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

លោកបន្ដថា៖ ក្រុមហ៊ុនOCIC គឺជាក្រុម ហ៊ុនវិនិយោគក្នុងស្រុកមួយធំ ជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុង ការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យសំណង់ការគ្រប់គ្រង អចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗ ជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រកោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។
លោកឆារស៏ វ៉ាន់ បានបន្ដថា៖ ក្រុមហ៊ុន CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុន រួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC)ដែលតំណាង ដោយរដ្ឋលេខាធិការដ្ឋានអាកាស ចរស៊ីវិល និងក្រុមហ៊ុនOCIC។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់រចនាប្លង់ សាងសង់ធ្វើហិរញ្ញប្ប ទាននិងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

លោកWong Keet Loong អគ្គនាយក សាជីវកម្មធានាឥណទានកម្ពុជា បានបញ្ជាក់ថា៖. សាជីវកម្ម ធានាឥណទានកម្ពុជា (CGCC) គឺជាសហគ្រាសសាធារណៈ ដែល ត្រូវបានបង្កើតឡើង ដោយអនុក្រឹត្យ លេខ ១៤០ អនក្រ.បកចុះ ថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២០។ ស.ធ.ក.ស្ថិតនៅក្រោម អាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

លោកបន្ដថា៖ សាជីវកម្មឥណទាន CGCC ត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបានការគាំទ្របច្ចេកទេសពីដៃគូអភិវឌ្ឍន៍ មួយចំនួន ដូចជាធនាគារអភិវឌ្ឍអាស៊ីធនាគារពិភព លោក និងមូលនិធិ អភិវឌ្ឍន៍ទុនរបស់អង្គការសហប្រជាជាតិ(UNCD F) ។
លោកបន្ដថា៖ CGCC បានដាក់ឱ្យដំណើរការ នូវគម្រាងធានាឥណទានដំបូងនាថ្ងៃទី ២៩ខែមីនា ឆ្នាំ២០២១ ។
ចក្ខុវិស័យរបស់CGCC គឺធ្វើខ្លួនអោយក្លាយទៅ ជាស្ថាប័នធានាឥណទាននាំមុខ គេនៅកម្ពុជាក្នុងការបង្កើន បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និង មធ្យម ។
លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា៖ ការវិនិយោគលើសញ្ញាបណ្ណនេះ គឺជាផ្នែកមួយនៃ ការធ្វើពិពិធកម្មនៃការវិនិយោគរបស់ CGCC ទៅលើសញ្ញាបណ្ណផ្សេង ក្រៅពីការដាក់ប្រាក់បញ្ញើ។ ពួកយើងពិតជាមានក្តីសោមនស្ស នៅក្នុងការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការចូលរួមចំណែកមួយ ក្នុងការកសាងកិត្តិយស របស់ប្រទេសកម្ពុជាយើងផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង