ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ជាម សុភា ៖ក្លិបវាយសីខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់ជា ក្លិបល្អជាងគេ ទូទាំងប្រទេស

55

ខេត្តសៀមរា៖លោកឧត្តមសេនីយ៍ទោជាមសុភា អគ្គលេខាធិការសហព័ន្ធកីឡា វាយសីកម្ពុជា ឲ្យចំណាត់ថ្នាក់ក្លិបកីឡាវាយសីខេត្តសៀមរាប ជាក្លិបស្តង់ដាល្អជាងគេទូទាំង ប្រទេសក្នុងចំណោមក្លិបជា សមាជិករបស់សហព័ន្ធ។
ការវាយតម្លៃដូចនេះ ដោយសារទីលានមួយនេះ មានបរិវេណធំទូលាយ និងបំពាក់សម្ភារះស្តង់ដា បូករួមទាំងបរិស្ថានល្អ បន្ទាប់ពីក្លិបកីឡាវាយសីខេត្តសៀមរាប ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាវាយសីដណ្តើម ពានរង្វាន់៧មករា លើកទី ២១។

លោកឧត្តមសេនីយ៍ទោជាមសុភា បញ្ជាក់ទៀតថា ក្រោយពីការប្រកួត ដណ្តើមពានរង្វាន់៧មករា បញ្ចប់សហព័ន្ធនឹងស្មើរ សុំទីលានខេត្តសៀម ធ្វើជាកន្លែងការប្រកួតកីឡាវាយ ជ្រើសរើសជើងឯកថ្នាក់ជាតិ មួយទៀតដោយ ហេតុផលថាទីលានរបស់ សហ័ន្ធនៅក្នុងពហុកីឡ
ដ្ឋានជាតិអូឡាំមិនទាន់ អាចប្រកួតបានដោយជាប់ ជាកន្លែងសម្រាកព្យាបាល អ្នកជំងឺកូវីដ១៩នៅឡើយ។ក្រៅពីការប្រកួតថ្នាក់ជាតិសំខាន់ៗនេះ ទីលានខេត្តសៀមស្ថិត នៅទឹកដីបតិកភ័ណ្ឌប្រាសាទបុរាណមួយនេះ សហព័ន្ធនិងស្នើរសុំ ជាកន្លែងរៀបចំការប្រកួត អន្តរជាតិនានា ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់។

លោក សោម សមស័ក ម្ចាស់ក្លិបកកីឡាវាយសីខេត្តសៀមរាប បានលើកឡើងថា ការទួលធ្វើជាម្ចាស់ផ្ទះ សហការរៀបចំជាមួយ សហព័ន្ធកីឡាវាយសីកម្ពុជា ក្លិបខេត្តសៀមរាបពិត ជាមានមោទនភាពខ្លាំងណាស់ ព្រោះព្រឹត្តិការណ៍ប្រកួតនេះ បានបង្ហាញពីការគាំទ្រនូវ ទិវាជ័យជំនះ៧មករា ដែលជាថ្ងៃប្រវត្តិសាស្រ្ត ផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយ បានស្តាឲ្យកម្ពុជាមាន ការអភិវឌ្ឍឡើងវិញ និងមានសុខសន្តិភាពប្រជាជន រស់នៅដោយភាពសុខដមរមនា សិទ្ធិសេរីភាពពេញលេញ។មួយវិញទៀតការប្រកួតនេះ ក៏ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព មិត្តភាព និងសុខមាលភាព តាមរយៈការប្រកួតកីឡាផងដែរ។
ប្រធានក្លិបរូបនេះ បញ្ជាក់ទៀតថា តាមរយៈកិច្ចសហការពី សហព័ន្ធកីឡាវាយសីកម្ពុជា ការរៀបចំព្រឹត្តិការណ៍ប្រកួតធំៗ នៅទីនេះ ក្លិបមានសង្ឈឹមខ្ពស់ថា ខេត្តសៀមរាបប្រកដជាខេត្តមួយ ក្លាយជាខេត្តឈានមុខគេ ដែលសម្បូរទៅដោយធនធាន កីឡាករកីឡាការិនីវាយសី។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់៧មករា លើកទី២១ ដែលខេត្តសៀមរាបទទួល ធ្វើជាម្ចាស់ផ្ទះនេះ រៀបចំឡើង ដើម្បីអបអរទិវាជ័យជំនះ ៧មករា និង ពិធីសម្ភោធក្លិបកីឡាវាយសី ខេត្តសៀមរាប ដោយ ដំណើរការប្រកួត រយៈពេល២ថ្ងៃទី២៨ដល់ ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២២ ដោយធ្វើការប្រកួត លើ៧វិញ្ញាសា សរុបកីឡាករការិនី និងគណៈប្រតិភូដឹកនាំ ចូលរួមប្រកួតចំនួន ២០០នាក់ មកពី១៨ក្លិប សមាគមន៌កីឡាវាយសី ទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង