ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងថ្នាំញៀនជាច្រើនកញ្ចប់

32

 

ភ្នំពេញ ៖ នៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩៖ ០០នាទី កំលាំងជំនាញខណ្ឌ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជាលទ្ធផលកំលាំងជំនាញខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

ជនសង្ស័យ ឈ្មោះ វ៉ាន់ យឿម ភេទប្រុសអាយុ ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ ជ័យជំនះ ឃុំ បឹងប្រាំ ស្រុក បវិល ខេត្ត បាត់ដំបង។
២ឈ្មោះ ជា ចាន់ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅ ភូមិ ចក ឃុំ កកោះ ស្រុក មោងឬស្សី ខេត្ត បាត់ដំបង។

សមត្ថកិច្ចដកហូតវត្ថុតាង ៖
១.ក្រាមពណ៍សថ្លាចំនួន ១០កញ្ចប់ (ជារបស់ឈ្មោះ ជា ចាន់)។
២.ទូរសព្ទ័ដៃចំនួនមួយគ្រឿង ម៉ាក Vivoពណ៍ខ្មៅ ជារបស់ឈ្មោះ វ៉ាន់ យឿម។

ចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៏តាមនិតិវិ ៕

អត្ថបទដែលជាប់ទាក់ទង