ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនល្មើសម្នាក់ លួចដែកខួង

374

ខេត្ត​កោះកុង​ ៖ នៅថ្ងៃទី១៥ខែ កុម្ភៈ​ ឆ្នាំ ២០២២ វេលាម៉ោង ១៦:៣០ នាទីនៅចំណុចការដ្ឋានក្រឡុកស៊ីម៉ង់ផ្លូវជាតិលេខ ៤ ស្ថិតក្នុង ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល មានករណីចោរកម្មលួចដែកខួង ០១លើក។

បង្កឡើងដោយជនសង្ស័យឈ្មោះ ឆុំ សេងលី ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិចំការហ្លួង ឃុំចំការហ្លួងស្រុកកំពង់សិលាខេត្តព្រះសីហនុ។បានធ្វើសកម្មភាពចូល លួចដែកខួងនៅក្នុង ការដ្ឋានកាឡុកសុីម៉ងត៏ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ​ដែលមានម្ចាស់ ឈ្មោះ សួន មាន ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរមុខរបរម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៏ មានទីលំនៅបច្ចុប្បន្នភូមិចំការហ្លួង ឃុំចំការហ្លួងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ខណ:ពេលម្ចាស់មិននៅ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីសួរយកចម្លើយជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់ការតាមនិតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង