ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិកហែលទឹកកម្ពុជា២១រូបទៅហាត់ និងស្វែងយល់វប្បធម៌នៅជប៉ុនរយៈពេលខ្លី

102

​ភ្នំពេញ:សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសឲ្យដឹងថានៅថ្ងៃទី២៤កញ្ញាខាងមុខនេះសហព័ន្ធនឹងបញ្ជូនកី
ឡាករ-កីឡាការិនីចំនួនចំនួន២១រូបទៅហ្វឹកហាត់ និងស្វែងយល់ពីវប្បធម៌នៅប្រទេសជប៉ុនរយៈពេលមួយសប្ដាហ៍ ។

​លោក ហែម គីរិ អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថាសហព័ន្ធនឹងបញ្ជូនកីឡាករ
កីឡាការិនីចំនួន២១រូបទៅហ្វឹកហាត់នៅទីក្រុងតូក្យូ និង ទីក្រុងមួយចំនួនទៀតរបស់ជប៉ុនដើម្បីដកស្រង់បច្ចេកទេស
និងស្វែងយល់ពីវប្បធម៌ និង ពីរបៀបរស់នៅប្រចាំថ្ងៃពីគ្នាទៅវិញទៅមក ។

​ការទៅប្រទេសជប៉ុននេះធ្វើឡើងតាមការអញ្ជើញរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាតាមការស្នើសុំរបស់
លោកទេស រដ្ឋមន្ត្រីស៊ុន ចាន់ថុលដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ។លោកនាង សុរិទ្ធិយ៉ាដែលជាអគ្គលេ
ខាធិការរងគឺជាប្រធានប្រតិភូសម្រាប់ការចេញទៅហាត់នៅជប៉ុនរយៈពេលមួយសប្ដាហ៍នេះ ។ជាមួយគ្នានេះក៏មាន
ការអមដំណើរដោគ្រូបង្វឹកជនជាតិកម្ពុជាមួយរូប និង ជប៉ុនមួយរូប ។

អត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើង ។ពួកគេត្រូវហ្វឹកហាត់រួមគ្នាជា
មួយកីឡាករ-កីឡាការិនីវ័យក្មេងៗរបស់ជប៉ុន ។ពួកគេមិនស្នាក់នៅតាមសណ្ឋាគារឡើយតែស្នាក់នៅជាមួយគ្រួសារ
ជប៉ុនដើម្បីងាយស្រួលក្នុងការស្វែងយលពីវប្បធម៌ និង របៀបរស់នៅប្រចាំថ្ងៃពីគ្នាទៅវិញទៅមក ។កីឡាការិនីហែម
ថុន វិទិនីគឺជាប្រធានក្រុមសម្របសម្រួលរបស់ពួកគេនៅក្នុងការរស់នៅប្រទេសជប៉ុនរយៈពេលមួយអាទិត្យនេះ ។

​លោកប្រធានសហព័ន្ធស៊ុន ចាន់ថុលក៏បានឧបត្ថម្ភជាប្រាក់ ហោប៉ៅក្នុងម្នាក់ៗចំនួន២០០ដុល្លារសម្រាប់ការ
ចេញទៅហ្វឹកហាត់នេះ ៕

អត្ថបទដែលជាប់ទាក់ទង