ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាម បំបាក់សឹង្ហបូរី៧ ទល់ ០

55

ភ្នំពេញ៖ ព្រឹត្តិការណ៍AFF U-23 Championship 2022 នាថ្ងៃទី១៩កុម្ភៈ ក្រុមយុវជនអាយុក្រោម២៣ឆ្នាំ របស់វៀតណាមប្រកួតឈ្នះ ក្រុមយុវជនអាយុក្រោម២៣ឆ្នាំ មកពីប្រទេសសឹង្ហបូរី៧ទល់០ ។

នេះជាការប្រកួតសម្រាប់ពូល C ដែលក្នុងពូលនេះ មានតែ៣ក្រុមប៉ុណ្ណោះគឺក្រុមថៃ វៀតណាម និង ក្រុមសឹង្ហបូរី ។នេះជាការប្រកួតលើកទី២ របស់ក្រុមសឹង្ហបូរី ដែល២ប្រកួតនេះ សឹង្ហបូរីចាញ៉ទាំង២ប្រកួត ។មួយប្រកួតដំបូងក្រុមសឹង្ហបូរី ចាញ់ក្រុមថៃ១ ទល់៣ និងការប្រកួតលើកទី២នេះ ក្រុមនេះចាញ់វៀតណាម០ទល់៧ ។
សម្រាប់វៀតណាម ទើបតែលេងបានមួយប្រកួតនេះប៉ុណ្ណោះ ហើយបានទទួលជ័យជំនេះ ដោយរកបាន៣ពិន្ទុតែម្ដង ។វៀតណាម និងថៃដែលមាន៣ពិន្ទុស្មើគ្នា នោះនឹងជួបគ្នានៅថ្ងៃទី២២កុម្ភៈ ដើម្បីប្រជែងយកកៅអី សម្រាប់វគ្គ៤ក្រុមចុងក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង