ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ឹម ជីវ៉ា ត្រូវចោរគាស់បង្អួចផ្ទះ ក្នុងបន្ទប់លួចលុយចំនួន ១២០០០ដុល្លារ និងទូរស័ព្ទចំនួន ២គ្រឿង

181

 

ភ្នំពេញ ៖ លោក អ៊ឹម ជីវ៉ា ត្រូវបានចោរគាស់បង្អួចផ្ទះ ក្នុងបន្ទប់លួចលុយចំនួន 12000$ និងទូរស័ព្ទចំនួន ២គ្រឿងគឺ 11promak ពណ៌មាស 1គ្រឿង និង ១២ promak ពណ៌ស មួយគ្រឿង នៅព្រឹកថ្ងៃទី ២០ខែកុម្ភៈ ឆ្នាំ២០២២ វេលារប្រមាណម៉ោង២ជិត៣ទៀបភ្លឺ ស្ថិតនៅភូមិ ទ្រុងមាន់ សង្កាត់អូបែកក្អម ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នពេញ ។

លោក អ៊ឹម ជីវ៉ា បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា “បើបងប្អូនអ្នកលក់ទូរស័ព្ទ ឬបងប្អូនណា ទិញបន្តពីចោរ សូមបងប្អូនមេត្តាកុំលុបឯកសារជាច្រើន និងរូបចាស់ៗក្នុងទូស័ព្ទចោលអី ខ្ញុំបាទសុំទិញបន្តវិញដោយសន្យាថាមិនឲ្យបងប្អូនដែលក់បន្តឲ្យខ្ញុំមានបញ្ហាណាមួយពាក់ព័ន្ធនិងផ្លូវច្បាប់ឡើយ “។

លោកបន្តថា ការបាត់នេះ ចាត់ទុកជាបទពិសោធន៍ និងការធ្វេសប្រហែសរបស់ខ្ញុំចុះ ព្រោះបើតាមកម្មផលគេថា មិនមែនជារបស់ទ្រព្យយើង គឺមិននៅជាមួយយើងឡើយ ..ហើយក៏ចាត់ទុកថាជាការរំដោះគ្រោះទៅចុះ ..តែក៏សរសើចោរដែលពូកែដឹងថាខ្ញុំទុកលុយនៅណា បន្ទប់ណា វាជារឿងហួសចិត្តបំផុតដែរ ។

លុយអាចរកបានដរាបណាយើងនៅតែមានឆន្ទៈ និងក្តីសង្ឃឹម ថ្ងៃនេះខ្ញុំបាត់ប៉ុណ្ណឹង សូមឲ្យចង្រៃទាំងអស់ទៅឲ្យអស់ចុះ សូមឲ្យភាពជោគជ័យមកវិញឆាប់ៗនេះ អំពើល្អមិនសាបសូន្យ ៕

អត្ថបទដែលជាប់ទាក់ទង