ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាម ជាក្រុមលើកពាន AFF U-23 Championship 2022

254

ភ្នំពេញ៖ ទីបំផុតក្រុមយុវជនអាយុក្រោម២៣ឆ្នាំ របស់វៀតណាម បានឈ្នះជើងឯក នៃព្រឹត្តិការណ៍ AFF U-23 Championship 2022ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ជាមួយក្រុមថៃកាលពីយប់ថ្ងៃទី២៧កុម្ភៈ ។
ទោះបីគ្រូបង្វឹកថៃគឺលោក salvador Garciaខំចិញ្ចឹមចិត្តថា នឹងយកឈ្នះក្រុមវៀតណាម ឲ្យបានវិញនៅក្នុងការប្រកូត ផ្ដាច់ព្រ័ត្រនេះក៏ដោយ ។

កាលពីជំនួបក្នុងពូលក្រុមថៃ លេងចាញ់ក្រុមវៀតណាម០ទល់១ ដែលការចាញ់កាលនោះ គ្រូបង្វឹករបស់ថៃ បាននិយាយថា ថៃនឹងអាចមានឧិកាសជួប ជាមួយក្រុមវៀតណាមនៅវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត។
លោកsalvador Garcia បាននិយាយថាការជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រគឺជាពេលវេលា សម្រាប់ក្រុមថៃសងសឹក ជាមួយក្រុមវៀតណាម ដើម្បីស្ដារមុខ មាត់មកវិញ ។ទោះជាជំនួបនៅវគ្គផ្ដាច់ព្រ័ត្រ វាមិនមែនជាឧិកាសសម្រាប់ ក្រុមថៃសងសឹកឡើយ ផ្ទុយទៅវិញក្រុមវៀតណាម
បានយកឈ្នះ ក្រុមថៃ១ទល់០ម្ដងទៀត ។
ទោះបីថៃប្ដូរយុទ្ធសាស្រ្តក្នុង ការលេងក៏ដោយក៏ខ្សែប្រយុទ្ធរបស់គេ មិនអាចបុកទម្លុះ ខ្សែការពាររបស់ក្រុមវៀតណាម បានឡើយ ។

ការប្រកួតពិតជាមានលក្ខណៈ តឹងតែងជាងកាលពីជំនួប ក្នុងពូលក៏ពិតមែនតែក្រុមវៀតណាម គ្រប់គ្រងស្ថានភាពបានយ៉ាង ប្រសើរព្រមទាំង បានយកឈ្នះលើគូប្រកួតខ្លួន ជាលើកទី២ទៀតផង ។

គ្រូបង្វឹកវៀតណាម លោក Dinh The Nam ទទួលស្គាល់ថាក្រុមថៃ ពិតជាលេងបានល្អ ទាំងការពារទាំងប្រយុទ្ធ ។ការប្រកួតពិតជាមាន ការលំបាកតែកូនក្រុមរបស់ លោកលេងដោយការទទួលខុសត្រូវ ហើយក្រុមទាំងមូលលេង សហការគ្នាបានល្អ និងទុកចិត្តគ្នាទៀតផង ។ គេលេងដោយបង្ហាញ ពីបច្ចេកទេសជាក្រុម និងបច្ចេកទេសផ្ទាល់ខ្លួន បានយ៉ាងល្អ ទោះបីគេធ្វើការធ្ងន់ក៏ដោយ ៕

 

អត្ថបទដែលជាប់ទាក់ទង