ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេមរសហព័ន្ធតេក្វាន់ដូ WT បានធ្វើសន្និបាតបូក លទ្ធផលការងារឆ្នាំ ២០២១

256

ភ្នំពេញ៖ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT(World Taekwondo)នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើសន្និបាតបូកលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២-ឆ្នាំ២០២៣ របស់សហព័ន្ធតាមប្រព័ន្ធអនឡាញ ZOOM ដោយមានការអញ្ជើញលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ WT លោក ឧត្តមសេនីយ៍ឯកតែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ WT បានមានប្រសាសន៍ថា ខេមរសហព័ន្ធតេក្វាន់ដូ WTកំពងទំនាក់ទំនងជាមួយ សមាគមតេក្វាន់ដូចខេត្តខ្យុងហ្គីដូ សាធារណរដ្ឋកូរ៉េខាងត្បូងត្រៀមបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទៅហ្វឹកហាត់ និងប្រកួតជាលក្ខណៈអន្តរជាតិនានា ពិសេសត្រៀមចូលរួមប្រកួត កីឡា SEA GAMES ២០២១ លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

គ្រូបង្វឹក កីឡាករ-កីឡាការិនី និងអាជ្ញាកណ្ដាលជាតិមួយចំនួន ខ្សោយខាងផ្នែកភាសា និងកុំព្យូទ័រ និងគ្រូបង្វឹក កីឡាករ-កីឡាការិនី បញ្ចូនទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស ពុំគ្រប់គ្រាន់ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិខ្វះសម្ភារៈសម្រាប់ហ្វឹកហាត់ និងសម្ភារប្រកួតជា Electronic Scoring System (ESS) St Protector Scoring System (PSS)។

លោកបានបន្តថាចំណែកអាជ្ញាកណ្តាលអន្តរជាតិ ពុំទាន់មានគ្រប់គ្រាន់តាម តម្រូវការខ្វះទីលាន សម្រាប់រៀបចំការប្រកួតកីឡាតេក្វាន់ដូ និងសម្រាប់ បណ្តុះបណ្តាលថ្នាល ជំនាន់ក្រោយដែលមានសក្តានុពល រួមទាំងរៀបចំវគ្គបណ្តុះបណ្តាល-សិក្ខាសាលាដើម្បី បង្កើនបច្ចេកទេសអាជ្ញាកណ្តាល-ចៅក្រម និងគ្រូបង្វឹកជាដើម។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា គុណផលទទួលបានខាងលើនេះ គឺជាការខិតខំយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣(CAMSOC) សមាជិកក្លិបកីឡាតេក្វាន់ដូWT ស្ថាប័ន/អង្គភាពរដ្ឋ និងឯកជន រួមទាំងអង្គការអន្តរជាតិនានា ទើបអាចសម្រេចបានប្រកបដោយភាពជោគជ័យ ថែមមួយកម្រិតទៀត បើទោះបីជាការងារអនុវត្តនៅមានការខ្វះចន្លោះក្នុងបរិការណ៍ជំងឺកូវីដ-១៩ក៏ដោយ ក៏គណៈកម្មាធិការប្រតិបត្តិខេមរសហព័ន្ធតេក្វាន់ដូ នឹងខិតខំប្រឹងប្រែងជានិច្ច ដើម្បីគោលដៅឆ្ពោះទៅកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងសម្រាប់ឆ្នាំបន្តបន្ទាប់។

លោកបន្តថាក្នុងនាមប្រធានខេមរសហព័ន្ធតេក្វាន់ដូWTសូមវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលដែលខេមរសហព័ន្ធបានសម្រេច សម្រាប់ការហាត់ហ្វឹកហាត់ ដូចជាការបំពេញការងារនិងការ ខិតខំប្រឹងប្រែងទំាងអស់គ្នា អភិឌ្ឍកីឡាតេក្វាន់ដូហើយឆ្នាំនេះ គឺជាឆ្នាំមួយពិសេសដែលយើងអាច បើកដំណើរការបាន ប៉ុន្តែយើងបន្តប្រុងប្រយ័ត្ន ពិសេសបញ្ហាមេរោគ COVID-19 នេះ ក្នុងនោះលោកបានស្នើរសុំឲ្យលោកជំទាវ គឹមសេដ្ឋានីដែលជា អនុប្រធានសហព័ន្ធរកសម្ភាៈ អនាម័យមួយចំនួនដើម្បីត្រៀមប្រើប្រាស់ ការហ្វឹកហាត់ ក្នុងការធានាបាននូវសុខភាពល្អប្រសើរ។លោកវាយតម្លៃខ្ពស់របាយការណ៍ ហិរញ្ញវត្ថុនិងរបាយការណ៍សមិទ្ធផល ដែលយើងសម្រេចបានព្រមទំាង ថ្លែងអំណរគុណការយកចិត្តទុកដាក់របស់ ស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូង ប្រទេសប្រចាំកម្ពុជាគាំទ្រ ទំាងថវិកានិងសម្ភារៈជាច្រើន សម្រាប់ដំណើរការ របស់ខេមរសហព័ន្ធតេក្វាន់ដូ WT។

សន្និបាតបូកលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២-ឆ្នាំ២០២៣ របស់សហព័ន្ធតាមប្រព័ន្ធអនឡាញ ZOOM លោកប្រធានបាន ឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួន២គ្រឿង ដើម្បីទុកដំណើរការការងារ នៃកិច្ចប្រជុំរបស់ ខេមរសហព័ន្ធតេក្វាន់ដូWT តាមប្រព័ន្ធអនឡាញ ZOOM និងលោកបញ្ឌិត ឡាច សំរោង សមាជិកកិត្តិយស របស់ខេមរសហព័ន្ធតេក្វាន់ដូ WT ឧបត្ថម្ភម៉ាស៊ីនហ្វូតូកូពីមួយគ្រឿង៕

អត្ថបទដែលជាប់ទាក់ទង