ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហិង្សាក្នុងគ្រួសារ បង្កជាសោកនាដកម្ម ដ៏រន្ធត់ក្នុងក្រុងសៀមរាប

241

ហិង្សាក្នុងគ្រួសារ បង្កជាសោកនាដកម្ម ដ៏រន្ធត់ក្នុងក្រុងសៀមរាប

សៀមរាប ៖ នៅថ្ងៃ០៨ ខែមិនា ឆ្នាំ​២០២២ សមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ឈ្មោះ​ ស្រេង សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកំណើត​នៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់​ធំ ។ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ ពាក់ព័ន្ធ​និងករណីឃាតកម្ម ត្រូវនិងថ្ងៃ០៨ ខែមិនា ឆ្នាំ​២០២២ វេលាម៉ោង​០៥ និង៣០នាទីស្ថិតនៅផ្ទះភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំការងារព្រហ្មទណ្ឌបានបញ្ជាក់ថា : មានករណីឃាតកម្មបង្កឡើង ដោយជនសង្ស័យជាប្តីជនរងគ្រោះ បានធ្វើសកម្មភាពយកកាំបិតតាំងតោកាប់ប្រពន្ធឈ្មោះ សោរ គឹមហៀង ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នាត្រង់កន្លែង ក​បណ្តាលអោយស្លាប់​ រួចយកភួយគ្របជនរងគ្រោះ ហើយចាក់សោរទ្វាផ្ទះនិងរបង និងជិះម៉ូតូទៅជួបសមត្ថកិច្ចនៅម្តុំស្រះស្រង់ ហើយប្រាប់ដល់សមត្ថកិច្ចថាខ្លួនសម្លាប់ប្រពន្ធ។  ក្រោយពីទទួលព័ត៌មាន​ សមត្ថកិច្ចក៏បាននាំជនសង្ស័យ​ទៅកន្លែងកើតហេតុ ដោយឃើញថាពិតជាមានមនុស្សស្លាប់ពិតមែន។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរុញប្រពន្ធធ្លាក់ពីលើកាំជណ្តើរ រួចយកកាំបិតតាំងតោសម្លាប់ប្រពន្ធពិតមែន ដោយមូលហេតុជនសង្ស័យខឹងនឹងប្រពន្ធ មិនសូវយកចិត្តទុកដាក់ក្រុមគ្រួសាររបស់ខ្លួន និងបង្ខំអោយខ្លួនផឹកទឹកក្រូចឆ្មាសុទ្ធ ខណះពេលដែរជនសង្ស័យមានជំងឺក្រពះ ជំងឺតំរោងនោម និងកំពុង​ព្យាបាល​ជំងឺកូវីដ១៩។​  សមត្ថកិច្ច ក៏បាននាំជនសង្ស័យទៅយក សំណាកពាក់ព័ន្ធនិងជំងឺកូវីដ១៩ លទ្ធផល​អវិជ្ជមាន​។​  បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តនីតិវិធីបន្ត ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង