ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមភ្ញៀវជាតិ.អន្ដរជាតិកុំភ្លេច ទៅទស្សនាកំសាន្ដ តំបន់ទេសចរណ៏ ភ្នំខ្នងផ្សារ ខេត្ដកំពង់ស្ពឺ ពិតជាទេសភាពស្អាតណាស់ មិនខកបំណងឡើយ

215

កំពង់ស្ពឺ៖ សូមភ្ញៀវទេសចរណ៏ជាតិ .អន្ដរជាតិ កុំភ្លេចទៅទស្សនា កំសាន្ដ នៅតំបន់ទេសចរណ៏ ភ្នំខ្នងផ្សារ ក្នុងទឹកដីខេត្ដកំពង់ស្ពឺ នោះមិខកបំណងឡើយ ។ ទិដ្ឋភាពជ្រោះពពកដ៏អស្ចារ្យពេលព្រឹក ប្រលឹមលើកំពូលភ្នំខ្នងផ្សារពិតជាអស្ចារ្យមែន តើមួយជីវិតមនុស្សមានប៉ុន្មានដង ក្នុងសម័យសន្តិភាពបច្ចុប្បន្ននេះ រឿងល្អៗបែបនេះមិនពិបាកស្វែងរកនោះទេ សូមសាកល្បងអញ្ជើញទៅ ទស្សនានៅតំបន់អេកូទេសចរណ៍ភ្នំខ្នងផ្សារ
មើល ធានាថាភ្ញៀវទេសចរទាំងឡាយមិនខុសបំណងឡើយ ពិសេលរដូវប្រាំងនេះពិតជាស័ក្ដិ សមខ្លាំងណាស់ និង ងាយស្រួលក្នុងការ ធ្វើដំណើរ សម្រាប់ដំណើរទេចរណ៍នៅតំបន់នោះ ។

រមណីយដ្ឋានភ្នំខ្នងផ្សារ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជារមណីយដ្ឋានធម្មជាតិមួយ ប្រៀបបានទៅនឹងស្រីក្រមុំព្រហ្មចារី ដែលជាទីទាក់ទាញភ្ញៀវទេសចរ ឱ្យទប់ចិត្តមិនបាន ទៅកម្សាន្តអារម្មណ៍បន្ធូរភាពតានតឹង ទទួលបានភាពស្រស់ស្រាយ ដែលនឹកស្មានមិនដល់។ សម្រស់ធម្មជាតិ តាមជួរភ្នំ ហ៊ុព័ទ្ធដោយព្រៃព្រឹក្សា សំឡេងខ្ញៀវខ្ញាសត្វលាក់ខ្លួនក្នុងព្រៃ បូករួមនឹងទិដ្ឋភាពជ្រោះពពកដ៏អស្ចារ្យ ធ្វើឱ្យអ្នកទស្សនាស្មានថាខ្លួនកំពុងស្ថិតនៅឋានសួគ៌។

ភ្នំខ្នងផ្សារ មានចម្ងាយ១៤១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ដល់ក្រុងច្បារមននៃខេត្តកំពង់ស្ពឺ រួចបត់ស្តាំចូលទៅផ្លូវលេខ៤៤ កាត់តាមទីរួមស្រុកឱរ៉ាល់ ឆ្ពោះទៅឃុំតាសាល់ ។ ដើម្បីឱ្យមានសុវត្ថិភាពក្នុងការឡើងភ្នំ អ្នកទេសចរត្រូវទាក់ទងខាងសហគមន៍ ឬទីស្នាក់ការបរិស្ថានខ្នងផ្សារ
ជាមុនសិន ដើម្បីទទួលបានសេវាកម្មភូមិសាស្ត្រផ្លូវ និងការទទួលខុសត្រូវលើការការពារ។ រីឯការ សម្រាកនៅលើកំពូលភ្នំ ត្រូវត្រៀមអាវ ឬភួយក្រាសៗ និងតង់ដែលមានដំបូល ឬប្លាស្ទិកគ្រប ដើម្បីការពារជ្រាបទឹកភ្លៀង ឬទឹកសន្សើម ព្រោះនៅពេលយប់គឺអាកាសធាតុត្រជាក់ខ្លាំងណាស់។

បន្ថែមពីនេះអ្នកដំណើរត្រូវត្រៀមអាហារក្រៀមមួយចំនួន ដើម្បីទទួលទានសម្រាប់ការបោះតង់ផងដែរ។
សូមបញ្ជាក់ថា៖ ភ្នំខ្នងផ្សារ គឺជាគោលដៅ ទេសចរណ៍ផ្សងព្រេងដ៏ទាក់ទាញថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅប្រសព្វមុំបី នៃជួរភ្នំក្រវ៉ាញកណ្តាល ដែលផ្សាភ្ជាប់រវាងខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ។ តំបន់នេះមានប្រភពជីវៈចម្រុះជាច្រើនដូចជា ព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាតសត្វព្រៃកម្រជាច្រើន ប្រភេទ និងវាលស្មៅខៀវស្រងាត់មើលទៅដាច់កន្ទុយភ្នែក ជាពិសេសនោះគឺជ្រោះពពក ។ នៅពេលព្រឹកព្រលឹមមានពពកធ្លាក់ចុះយ៉ាង ច្រើនប្រៀបដូចជាឋានសួគ៌ពិតៗ អញ្ចឹង ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង