ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ណែនាំដល់កម្លាំងក្រោមឱវាទ យកចិត្តទុកដាក់ទប់់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ និងអំពើគេច ពន្ធគ្រប់ប្រភេទ

350

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានដាក់ទិសដៅដល់ កងកម្លាំងគ្រប់ជំនាញត្រូវចិត្តទុក ដាក់លើការងារស្រាវជ្រាវ ព័ត៌មានសន្តិសុខ សណ្ដាប់ធ្នាប់ ប្រឆាំងភេរវកម្ម និងការពារសន្តិសុខផ្ទៃក្នុង ឱ្យបានល្អ និងបន្តយកចិត្តទុកដាក់ ការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុង ពិធីបុណ្យជាតិ អន្តរជាតិ បុណ្យសាសនា និងប្រតិភូរាជរដ្ឋាភិបាល អញ្ជើញចុះក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងបន្តសហការ ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា របស់់រាជរដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធការទប់់ស្កាត់ ការបង្រ្កាបបទល្មើស ធនធានធម្មជាតិ និងអំពើគេចពន្ធ ដើម្បីប្រមូលថវិកាជាតិ។

ការណែនាំបែបនេះរបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើឡើងនារសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២២។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សំណាក់លោកមេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការរង, លោកប្រធានមន្ទីរទាំង៧, លោកនាយការិយាល័យ, លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ និង លោកប្រធានស្នាក់ការ សន្តិសុខ ចំនួន៤៨នាក់ផងដែរ ។

ក្នុងកិច្ចប្រជុំនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានផ្ដាំផ្ញើដល់កងកម្លាំង ទាំងអស់ត្រូវយក ចិត្តទុកដាក់ខ្ពស់ ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង និងត្រូវអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» និងវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង