ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក នាំយកអំណោយ កាកបាទក្រហមកម្ពុជា ចែកជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៣០ គ្រួសារ នៅសង្កាត់ផ្សារដេប៉ូទី១

299

 

ភ្នំពេញ៖នៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌទួលគោក និងមានការអមដំណើរដោយ លោក ហួរ ហួត អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមខណ្ឌទួលគោក លោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ ព្រមទាំងមានការអញ្ជើញ ចូលរួមពី លោក លោកស្រី ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ -សង្កាត់បានចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៣០ គ្រួសារ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីបានឱ្យដឹងថា៖ អំណោយដែលលោកអភិបាលខណ្ឌ ឧបត្ថម្ភដល់បងប្អូនទាំង៣០ គ្រួសារ ដោយក្នុង មួយគ្រួសារៗ ទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកសុីអុីវ១យួរ ត្រីខ១យួរ ជែលលាងដៃ១ដប ម៉ាស់១កញ្ចប់ ថ្នាំពេទ្យ១កញ្ចប់ និងថវិកាចំនួន ៣០,០០០ រៀល ៕

អត្ថបទដែលជាប់ទាក់ទង