ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន​ជនសង័្សយ ​ជាមេខ្យល់ចំនួន​១០នាក់​ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ករណីចូលចាប់​ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង

36

កំពង់សីលា​ ៖ នៅវេលាម៉ោង​១១ និង៣០នាទីព្រឹក ថ្ងៃទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២២​ គណ:បញ្ជាការឯកភាពស្រុកកំពង់សីលា​ បានដឹកនាំកម្លាំងសមត្ថកិច្ចរួមមាន នគរបាល កងរាជអាវុធហត្ថ និងបរិស្ថាន​ បាន​ចុះបង្ក្រាប​ករណី​ក្រុមអនាធិបតេយ្យ​មានគ្នាប្រមាណ​ ២៩៥នាក់​ ក្នុង​នោះស្ត្រី​១១៣នាក់​ បានចូលចាប់​ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង នៅចំណុច​គីឡូលេខ​១៥ ដល់គីឡូលេខ១៧​ ស្ថិតក្នុងភូមិ​ចាំស្រី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង័្សយ​ជាមេខ្យល់បានចំនួន​១០នាក់​ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង