ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន ក្មេងទំនើងចំនួន ៩នាក់ បង្កការអុកឡុក នៅទីសាធារណៈ

70

ខេត្តកំពត ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី កម្លាំងនគរបាលបង្ក្រាបក្មេងទំនើង (បង្កការអុកឡុកដេញកាប់គ្នានៅទីសាធារណៈ) ចំនួន ០៩នាក់ ស្ថិតនៅភូមិផ្សារដំបង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

មន្រ្តីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា ៖ ក្មេងទំនើងពីរក្រុមធ្វើសកម្មភាព ដេញកាប់គ្នា ប្រដាប់ដោយដាវ និងកាំបិត ចំនួន ០៩នាក់ ១-ឈ្មោះ គឺន វណ្ណៈ ប្រុសអាយុ ១៥ឆ្នាំ ជាសិស្សវិទ្យាល័យបរិវាស មានទីលំនៅ ភូមិបរិវាស់ ឃុំបរិវាស់ ស្រុកបន្ទាយមាស ខេត្តកំពត ។ ២-ឈ្មោះត្រយ សុភី ភេទប្រុសអាយុ ១៥ ឆ្នាំជាសិស្សវិទ្យាល័យបរិវាស់ មានទីលំនៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។ ៣-ឈ្មោះនឿន សុផេង ភេទប្រុសអាយុ ១៥ ឆ្នាំជាសិស្សមានទីលំនៅភូមិ ដំណាក់ត្រយឹង ឃុំសំរោងលើស្រុកបន្ទាយមាស ខេត្តកំពត។ ៤-ឈ្មោះឡូត ផល្លា អាយុ ១៥ ឆ្នាំជាសិស្ស មានទីលំនៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។ ៥-ឈ្មោះគិត ដាផេង ភេទប្រុស អាយុ ១៦ ឆ្នាំ ជាសិស្សមានទីលំនៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។ ៦-ឈ្មោះសុំ សម្បត្តិ ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្ស មានទីលំនៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។ ៧-ឈ្មោះផឹម សំបូរ ភេទប្រុស អាយុ ១៥ ឆ្នាំ លក់គ្រឿងសមុទ្រ មានទីលំនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។ ៨-ឈ្មោះទី សៀវភិញ ភេទប្រុស អាយុ ១៦ ឆ្ នាំជាសិស្សមានទីលំនៅភូមិដំណាក់ចំបក់ក្រោម ឃុំសំរោងលើ ស្រុកបន្ទាយមាសខេត្តកំពត ។ ៩-ឈ្មោះហ៊ាន វ៉ាន់ឆ័យ ភេទប្រុស អាយុ១៦ ឆ្នាំជាសិស្សមានទីលំនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។

បច្ចុប្បន្នក្មេងទំនើងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង