ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងព័ត៌មាន ប្រកាសមិនបន្តអាជ្ញាប័ណ្ណ ឱ្យអង្គភាពសារព័ត៌មានចំនួន ៣ អង្គភាពទៀតទេ

47

 

ភ្នំពេញ ៖ ក្រសួងព័ត៌មាន ចាប់ផ្តើមលេងធម៌ក្តៅ សំខាន់តម្រូវឲ្យ ( ប្រកាន់ភ្ជាប់ នៃស្ថាប័នសារព័ត៌មាន ត្រូវតែមានក្រមសីលធម៌ វិជ្ជាជីវៈចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានពិត) ។ ក្រសួងព័ត៌មាន បានជម្រាបមក លោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត។

កម្មវត្ថុមិនបន្តអាជ្ញាប័ណ្ណ ឱ្យអង្គភាពសារព័ត៌មានចំនួន ៣ រួមមាន អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercoverty.com) និងអង្គភាពសារព័ត៌មានកម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) ។

យោងរបាយការណ៍លេខ១៥៣/ ២២ លដ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការនីតិកម្មនៃក្រសួងព័ត៌មាន ។
-ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រី ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ។

សេចក្ដីដូចបានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងព័ត៌មាន សូមជម្រាបជូន លោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ជ្រាបថា គណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានពិនិត្យ និងស្រាវជ្រាវឃើញថា អង្គភាពសារព័ត៌មានចំនួន ៣ រួមមាន អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.com) និងអង្គភាពសារព័ត៌មាន កម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) បានធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួន បានតម្កល់ទុកនៅក្រសួងព័ត៌មាន ក្នុងន័យនេះ ក្រសួងព័ត៌មាន ជម្រាបជូន លោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត មិនត្រូវអនុញ្ញាតឱ្យបន្តអាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មានទាំងបីខាងលើនេះឡើយ ។
អាស្រ័យហេតុនេះ សូមលោក លោកស្រីប្រធានមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ។ សូមលោក លោកស្រី ប្រធាន មន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ទទួលនូវការរាប់អានអំពីខ្ញុំ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង