ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុំព្យូទ័រ៤៥គ្រឿង ដែលឆ្នោតកីឡាជាតិ កាដូដល់NOCC

63

ភ្នំពេញ៖ថ្មីៗនេះក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលជាដៃគូដ៏សំខាន់របស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានផ្ដល់កុំព្យូទ័រចំនួន៤៥គ្រឿង ដល់ស្ថាប័នកីឡាដ៏ធំមួយនេះ
សម្រាប់បម្រើការងាររដ្ឋបាល ពិសេសសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

កុំព្យូទ័រចំនួន៤៥គ្រឿងនេះ មានតម្លៃប្រមាណជាង២០.០០០ដុល្លារសហរដ្ឋអាមេរិក ។
ពិធីប្រគល់ដែលធ្វើនីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពជានោះមាន ការចូលរួមពីសំណាក់ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ។

ឯកឧត្តមបានចាត់ទុកថានេះ​ជាការរួមចំណែក ដ៏សំខាន់សម្រាប់សហព័ន្ធកីឡាជាតិ
ដែលកំពុងមានការខ្វះខាត និតត្រូវការសម្ភារៈរដ្ឋបាលជាច្រើន សម្រាប់អនុវត្តន៍ផែនការឆ្ពោះទៅ ស៊ីហ្គេមឆ្នាំ២០២៣ហើយ ក៏ជាការឆ្លើយតបចំពោះ យុទ្ធសាស្រ្តសន្សំសំចៃ តែបានផ្ដល់នូវភាពអស្ចារ្យដល់ ព្រឹត្តិការណ៍ប្រកួតដែល គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC)បានដាក់ចេញនៅ ក្នុងមហាសន្និបាតកន្លងមក ។

ជាមួយគ្នា លោកស្រី Chen Mengling អគ្គនាយិកាក្រុមហ៊ុនឆ្នោតកីឡាជាតិ បានសម្ដែងនូវសេចក្ដីរីករាយ ដែលរួមចំណែកជាមួយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ពិសេសគាំទ្រ ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយលោកស្រី ជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្ដ ដំណើរជាមួយ NOCC និងវិស័យកីឡាជាតិ ជាយូរអង្វែង បន្ដទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង