ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វ៉្លាឌីមៀ ពូទីន ៖ ប្រទេសរបស់លោក នឹងសម្រេចឱ្យបាន នូវគោលដៅរបស់ខ្លួន នៅក្នុងប្រទេស អ៊ុយក្រែន

75

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសរបស់លោក​នឹងសម្រេច ឱ្យបាននូវគោលដៅរបស់ខ្លួន នៅក្នុងប្រទេស អ៊ុយក្រែន ហើយនឹងមិនចុះញ៉មឡើយចំពោះ អ្វីដែលលោកហៅថាជា ការប៉ុនប៉ងរបស់លោកខាងលិច ក្នុងការត្រួតត្រា និងបំបែកបំបាក់រុស្ស៊ី។ នេះ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះនៅ​ក្នុងសុន្ទរកថាមួយទៅកាន់ គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទីក្រុងម៉ូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនា ឱកាសនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានទទួលស្គាល់ផងដែរពីផលប៉ះពាល់ បង្កឡើងទណ្ឌកម្មលោកខាងលិច ប៉ុន្តែថារុស្ស៊ីនឹងតស៊ូហែលឆ្លង ពេលវេលាដ៏លំបាកនេះ។ លោកបន្ថែមទៀតថា បណ្ដាប្រទេសលោក ខាងលិចចង់ធ្វើឱ្យរុស្ស៊ីក្លាយ ជាប្រទេសចំណុះមួយ ដ៏ទន់ខ្សោយ, បំពានបូរណភាព​ទឹកដីរុស្ស៊ី និង ចង់បំបែកបាក់រុស្ស៊ី។

អត្ថបទដែលជាប់ទាក់ទង