ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទួលគោក បានដាក់គោលដៅចំនួន ៣ រៀបចំសណ្ដាប់ធ្នាប់

250

 

ភ្នំពេញ៖នៅយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ អនុវត្តតាមបញ្ជាដឹកនាំរបស់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដាក់គោលដៅចំនួន ៣ ។គោលដៅទីដឹកនាំដោយ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ ចាប់ពីស្តប់កោសដូង (ផ្លូវ២៣០) រហូតដល់មហាវិថីសហព័ន្ធរុស្សី ( ផ្លូវ១១០) ។

លោក ទាវ សំអឿន អភិបាលរងខណ្ឌ ចាប់ពីស្តប់ខាងជើងផ្សារដើមគ (ផ្លូវ៣៣៦) រហូតដល់រង្វង់មូលស្តប់ចេនឡា ( ផ្លូវមុនីរ៉េត ២១៧ ) និងលោក កែវ សុភា អភិបាលរងខណ្ឌ នៅមហាវិថីម៉ៅសេទុ (ផ្លូវ២៤៥) កែងផ្លូវ ២៣៤ ចូលផ្សារនាគមាស។ ក្នុងប្រតិប័ត្តការនោះបានដកហូតជាក់ស្តែងមាន ៖ រថយន្តដឹកបន្លែ និងផ្លែឈើ សរុប ៤គ្រឿង រឺម៉ក់ដឹកបន្លែ ផ្លែឈើ ៧គ្រឿង និងរទេះអូសចំនួន ៣ យកមករក្សាទុកនៅ សាលាខណ្ឌទួលគោក ជាបណ្តោះអាសន្នរង់ចាំ គោលការណ៍ណែនាំបន្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង