ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបុរសម្នាក់ ករណីប៉ងលួចម៉ូតូ

237

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង២០,៣០នាទី កំលាំងជំនាញខណ្ឌ+ប៉ុស្ត៍ បានឃាត់ជនសង្ស័យម្នាក់ ត្រង់ចំណុចក្រុម១ ផ្លូវជាតិលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សិកែវ ប៉ុនប៉ង ធ្វើសកម្មភាពកាច់សោម៉ូតូ។

លោកអធិការខណ្ឌ ហ៊ាង ថារ៉េត បានអោយដឹងថា ជនសង្ស័យ ឈ្មោះ ឆេង ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះជួលភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។

ក្នុងនោះ សមត្ថកិច្ច បានដកហូតសំភារៈ ៖ ម៉ូតូ០១គ្រឿង សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១DO.២០១០, សោរលេខ៨ចំនួន០១ដើម, ដែកសំបែតចុងស្រួចចំនួន០២ដើម ។

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនសង្ស័យបានបានជិះម៉ូតូមកដល់ចំនុចកើតហេតុ ក៏មានសកម្មភាពបំរ៉ុងជិះគេចខ្លួន ក្នុងគោលដៅកំពង់ត្រួតពិនិត្យច្បាប់ចរាចរជើងគោក ក៏សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ចំពោះមុខកំលាំងជំនាញកំពុងស្រាវជ្រាវរកបក្ខពួក+កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង