ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនិកជនជាច្រើន ចាប់អារម្មណ៏ ស្បែកជើង ស្វាមី តារាកំប្លែង នីឡា នៅថ្ងៃមង្គលការ តម្លៃ១០០០ដុល្លារ

171

ភ្នំពេញ៖ លោកអ្នក បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ម្សិលមិតារាកំប្លែង វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាព នៅលីវ

ជាមួយកូនកំលោះ ស៊ុត សក្ការៈ ហើយ ក្រោយពីខកខានជាច្រើនលើកច្រើនសា នោះ។តាមគម្រោង នីឡា និងគូដណ្ដឹង ត្រូវចូលរោង ការតាំងពីខែឧសភា ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យពួកគេត្រូវសម្រេចពន្យារពេល រហូតមកដល់ថ្ងៃនេះតែម្ដង។

ពិធីមង្គលការរបស់វ៉ាន់ នីឡា ធ្វើឡើង សណ្ឋាគារសុខា ក្រុងភ្នំពេញ ក្រោមការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ ជាពិសេសវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កំលោះនោះ។ ទោះយ៉ាងណា អ្វី ដែលកាន់តែពិសេស និងចាប់អារម្មណ៍ទៀតនោះ ក្រោយមហាជន បានឃើញទិដ្ឋភាពមង្គលការខាងលើរួចមក ម្នាក់ៗ បានចាប់អារម្មណ៍ទៅលើស្បែកជើងរបស់កូនកំលោះ មើលទៅពិតជាអស្ចារ្យ និងទាក់ភ្នែកខ្លាំងណាស់។ស្បែកជើងរបស់ស្វាមីតារាស្រីវ៉ាន់ នីឡា ត្រូវគេដឹងច្បាស់ជាយីហោរបស់ Versace មានឈ្មោះថា Barocco Print Silk Slippers ដែលមានតម្លៃរហូតដល់ទៅជាង ៤លានរៀលឯណោះ នេះជាតម្លៃបូកបញ្ជូលពន្ធ និងជាតម្លៃលក់ក្នុងទីផ្សារស្រុកខ្មែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង