ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចគ្រឿងញៀន​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ និង​រឹបអូស​គ្រឿងញៀន​ ជាង​២០​គីឡូក្រាម​

57

ភ្នំពេញ៖ ​អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧:២០​នាទី​ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​ក​៩)​ ដឹកនាំ​ដោយ​លោក​ ឧត្ដមសេនីយ៍ត្រី​ យិ​ន​ បញ្ញា​រិ​ទ្ធ​.​ លោក​វរសេនីយ៍ឯក​ ដុស​វ​ណ្ណា​ សុ​វឌ្ឍន​:​ នាយករង​មន្ទីរ​ និង​លោក​ វរសេនីយ៍ទោ​ ឌុ​ក​ មក​រា​ នាយការិយាល័យ​.​ មានការ​ចូលរួម​សហការ​ពី​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ​ និង​បច្ចេកទេស​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក​ ស៊ិ​ត​ វណ្ណ​:​ ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំ​រាជធានី​ភ្នំពេញ​ បាន​ដំណើរកា​ស៊ើប​ស្រាវជ្រាវ​បង្ក្រាប​ ២​គោលដៅ​ផ្សេង​គ្នា​ ៖

​គោលដៅ​ទី​១​ ៖​ នៅ​ចំណុច​ផ្លូវ​បេតុង​ បុរី​ចំការ​ដូង​ ផ្ទះ​លេខ​F៣០​ ខណ្ឌដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ ២​នាក់​ និង​សា​តុ​ធាតុ​ញៀន​ប្រមាណ​ជាង​២០​គីឡូក្រាម​ រួច​ឈាន​ទៅ​ឆែកឆេរ​លំនៅ​ឋាន​ ។​

គោលដៅ​ទី​២​ ៖​ នៅ​ថ្ងៃ​ ខែ​ ឆ្នាំ​ដដែល​ វេលា​ម៉ោង​១៩:៣០​នាទី​ បាន​ឆែក​លំនៅ​ដ្ឋា​ន​ ចំណុច​ ផ្លូវ​បេតុង​ ផ្ទះ​លេខ​ ៥៩៤​ ក្រុម​ទី​១៧​ ភូមិ​ព្រែក​រាំង​១​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ និង​ដកហូត​អាវុធ​ខ្លី​១​ដើម​ ។​ ក្នុង​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ៖​ ១-​ឈ្មោះ​ វ៉ា​ ម៉េ​ង​ហុង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ។​ ២-​ឈ្មោះ​ ហ៊ី​ម​ ឆេ​ង​ហួរ​សុ​ដា​វី​ ភេទ​ស្រី​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ។​ ៣-​ឈ្មោះ​ គង់​ សុ​គ​ន្ធា​រី​ ភេទ​ស្រី​អាយុ​ ៣៧​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ។​

​វត្ថុ​តាង​ចាប់​យក​មាន​ ៖​ -​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ (HEROIN)​ ចំនួន​ ៦០​ដុំ​ ស្មើ​ទម្ងន់​សុទ្ធ​ ២១​ គ​.​ក្រ​ ១៧៥.០៩​ក្រាម​ ។​ -​អាវុធ​ខ្លី​១​ដើម​ ម៉ាក​ឡុ​ង​១៩​ -​មធ្យោបាយ​ធ្វើ​សកម្មភាព​ រថយន្ត​ ម៉ាក​ព្រូស​១​គ្រឿង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង​ខាងលើ​ បាន​កសាង​សំណុំរឿង​បញ្ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង