ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង័្សយម្នាក់ក្ នុងករណីលួចទូរស័ព្ទដៃ របស់អ្នកដទៃ

151

បាត់ដំបង ៖ កាលកាលពីថ្ថៃទី២៦ ខែមីនា​ ឆ្នាំ២០២២ នៅចំណុ​ចក្រុមទី០១ភូមិព្រៃកូនសេក សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង​បានដឹក​នាំកម្លាំងផ្នែកជំនាញ​ឃាត់ខ្លួនជនសង័្សយឈ្មោះប៊ុត វណ្ណថូ ភេទប្រុស អាយុ៤០ឆ្នាំមានទីលំ​​នៅ​ស្នាក់ផ្ទះជួលភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ទាក់ទងនឹងករណីលួចយកទូរសព្ទ័​ដៃរប​ស់អ្នកដទៃ។

សូមជម្រាបជូនថា​ កាលពីថ្ងៃកេីតហេតុទី២៦ខែមីនាឆ្នាំ​២០២២​វេលាម៉ោង​១៣នង១៥នាទី​មានករណីអំពើលួចមួយកើតឡើងនៅត្រង់ចំណុចក្រុម​ទី០១​ភូមិព្រៃកូនសេក សង្កាត់អូចារ ក្រុងបាត់​ដំបង ខេត្តបាត់​ដំបងដែលករណី​នេះបង្កដោយជនសង័្សយឈ្មោះប៊ុត វណ្ណថូ ភេទប្រុស អាយុ​៤០ឆ្នាំមានទីលំ​នៅ​ស្នាក់ផ្ទះជួលភូមិកាប់គោថ្មី សង្កា​ត់អូរចារ ក្រុងបាត់ដំបង បានលួចទូរសព្ទ័​ ជនរងគ្រោះឈ្មោះវ៉ាន់ ជា ភេទប្រុ​ស អាយុ​៧៩​ឆ្នាំមានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំ​បង។
-ទូរស័ព្ទបាត់បង់ម៉ាក​រ៉េតមីចំនួន០១គ្រឿង។

នៅពេលដឹងថាបាត់ជនរងគ្រោះបាន​ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុង​ ហេីយ​ភ្លាមៗសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនសាក​សួរព្រមទាំងដកហូត ទូរស័ព្ទមកប្រគល់ជូនជនរងគ្រោះវិញ។

ជនសង័្សយនគរបាលបានរៀបចំសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាម​និតិវិធី​ ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង