ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើ លួចមាន ស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកាំបិតបុ័ងតោ កាប់យកទ្រព្យសម្បត្តិ)

36

ភ្នំពេញ៖ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ០៧ម៉៣០នាទី ជនរងគ្រោះឈ្មោះ អន ម៉ាលីស ភេទ ស្រី អាយុ ២៨ ឆ្នាំ កំពុងដេកនៅលើគ្រែពូកជាមួយកូនប្រុសនៅក្នុងផ្ទះលេខ ៥៦០ ផ្លូវជាតិលេខ ២ ក្រុម ១១ ភូមិ ព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ដោយពុំបានចាក់សោទ្វារ នៅក្នុងពេលនោះស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ នី សម្បត្តិ ហៅ ញ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ប្រដាប់ដោយកាំបិតបុ័ងតោចំនួន ០២ដើម (តូច០១ធំ០១) បានដើរចូលទៅក្នុងផ្ទះជនរងគ្រោះដើម្បីលួចយកទ្រព្យសម្បត្តិ ពេលនោះជនរងគ្រោះបានឃើញទាន់ស្រែកឆោឡោឡើង ជនសង្ស័យក៏បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសដាច់រលាត់ស្បែកម្រាមជើងខាងឆ្វេង ០១កន្លែង ខណៈនោះមានប្រជាពលរដ្ឋនៅជិតខាងផ្ទះរបស់ជនរងគ្រោះ និងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានទៅដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ នី សម្បត្តិ ហៅ ញ៉ា យកមកសាកសួរនៅទីស្នាក់ប៉ុស្តិ៍នគរបាល ហើយជនរងគ្រោះឈ្មោះ អន ម៉ាលីស បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង ។

១-ជនសង្ស័យឈ្មោះ នី សម្បត្តិ ហៅ ញ៉ា ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ អន ម៉ាលីស ភេទ ស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះក្នុងផ្ទះលេខ ៥៦០ ផ្លូវជាតិលេខ ២ ក្រុម ១១ ភូមិ ព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មេផ្ទះ ។

វត្ថុតាងចាប់យក ៖ កាំបិតបុ័ងតោចំនួន ០២ដើម (តូច០១ធំ០១)។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ នី សម្បត្តិ ហៅ ញ៉ា ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង