ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង

182

 

ភ្នំពេញ ៖នៅព្រឹកថ្ងៃចន្ទ ទី ២៨ ខែមីនា ឆ្នាំ២០២២នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។

អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់ ៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ និងបានគ្រោងបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារ ការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបាន ពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។

ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេសនិងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើ ពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។
កម្ពុជាជាប្រទេសមួយក្នុង ចំណោមប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយ សម្រាប់ការអភិវឌ្ឍលើវិស័យនានា ។ នៅកម្ពុជា KOICA មានយុទ្ធសាស្រ្តភាពជា ដៃគូប្រចាំប្រទេស(CPS)ដើម្បីជួយ រាជរដ្ឋាភិបាលកម្ពុជា ឱ្យសម្រេចបាន នូវផែការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិរបស់ខ្លួន ដោយរួមបញ្ចូលយុទ្ធសាស្រ្ត ជាមួយផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្រ្តចតុកោណ របស់រដ្ឋាភិបាល ។ សម្រាប់កម្ពុជា KOICA ផ្តោតសំខាន់លើ ការអភិវឌ្ឍវិស័យអទិភាពចំនួន៤រួមមាន៖អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ។
អគារថ្មីនៅក្នុង មនី្ទរពេទ្យព្រះអង្គឌួង ដែលជាជំនួយឥតសំណង់ របស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA នេះកើតចេញពីផ្លែផ្កា នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង