ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ ជួយផ្តល់សេវា ដឹកជញ្ជួនប្រេជាពលរដ្ឋ កោះរ៉ុងមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

262

 

ព្រះសីហនុ៖ “ជួយគ្នាក្នុងគ្រាអាសន្ន” លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់បញ្ជួនក្រុមការងារ និងអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន G.T.V.C ទៅទទួលស្រ្តីម្នាក់ ដែលសម្រាលកូនរួច តែមានបញ្ហាហូរឈាម មិនឈប់ នៅកោះរ៉ុង យកមកជួយសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្រុងព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ស្រ្តីរងគ្រោះ ឈ្មោះ សូន ស្រីម៉ាច អាយុ ៣៩ឆ្នាំ មានប្តីឈ្មោះ ឡី រស់នៅ ភូមិសុខសាន្ត សង្កាត់-ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីរងគ្រោះ ត្រូវបាន ក្រុមការងារសង្គ្រោះរ បស់ក្រុមហ៊ុនរបស់លោកឧកញ៉ា ដឹកបញ្ជួនតាមអូប័រពេទ្យ ល្បឿនលឿនរបស់ក្រុមហ៊ុន G.T.V.C មកកាន់កំពង់ផែនៅ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាម រថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្រុងព្រះសីហនុ។

អត្ថបទដែលជាប់ទាក់ទង