ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ កាច់កញ្ចក់រថយន្ត ២នាក់ នៅសង្កាត់បឹងសាឡាង

256

 

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ កាច់កញ្ចក់រថយន្ត ២នាក់ នៅសង្កាត់បឹងសាឡាង នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៣ និង ៣០នាទី នៅចំណុចផ្ទះលេខ១D ផ្លូវបេតុង ក្រុមទី៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ កុសល់ ច័ន្ទស័ក្តិវិទូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅកន្លែងកេីតហេតុ ។

ចំណែកជនសង្ស័យទី១ ឈ្មោះ ម៉ា ដារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះជួល ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ប្រេីប្រាស់សារធាតុញៀន)

ជនសង្ស័យ ទី២ ឈ្មោះ ផុន ច័ន្ទឧត្តម ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅមិនពិតប្រាកដ (ប្រេីប្រាស់សារធាតុញៀន)

សមត្ថកិច្ច បានដកហូតសម្ភារៈ ៖
១- កញ្ចក់រថយន្តចំនួន ០១ (ប្រគល់ជូនជនរងគ្រោះ)
២- រណាអារដែកចំនួន ០១កំណាត់
៣- ទុរឺវ៉ីស ចំនួន ០១
៤- សោរខ្សៀរលេខ៨ ចំនួន ០១
៥- ម៉ូតូមួយគ្រឿងម៉ាក សង់ការ៉េ ពណ៍ក្រហម គ្មានស្លាកលេខ លេខម៉ាស៉ីន CT១០០E១៩៦៤១៦១
សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃកេីតហេតុខាងលេី ជនសង្ស័យ ចំនួន ០២នាក់ បានជិះម៉ូតូមួយគ្រឿង ចេញពីម្តុំមន្ទីរពេទ្យកាល់ម៉ែត ក្នុងគោលបំណង ដេីរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលមកដល់ ចំណុចកេីតហេតុ បានឃេីញរថយន្តមួយគ្រឿង ចតមុខផ្ទះ ឃើញឱកាស ស្ងាត់ ល្អ ជនសង្ស័យ ឈ្មោះ ម៉ា ដារ៉ា បានចុះពីលេីម៉ូតូធ្វេីសកម្មភាព លួចកាច់កញ្ចក់ រថយន្តមួយចំហៀង ខាងឆ្វេងបានសម្រេច ហើយ បំរ៉ុងជិះម៉ូតូគេចខ្លួន ស្របពេលកម្លាំង សមត្ថកិច្ចល្បាតខណ្ឌ-ប៉ុស្តិ៍ ឃេីញទាន់ ដេញតាមឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ បានរួមនឹងវត្ថុតាង ចំពោះមុខអធិការដ្ឋាន បានកសាងសំណុំរឿង បញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង