ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុសបង្កេីតបង្កហិង្សា ក្នុងគ្រួសារកាប់បំ ផ្លាញផ្ទះនិងដុតបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះត្រូវបាន ឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់

229

ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ទី២៩ខែ​ មីនា​ ឆ្នាំ​ ២០២២ វេលាម៉ោង ០៨និង០០នាទី នៅចំណុចក្រុមទី០៨ ភូមិនិគមកណ្ដា​ល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល មាន ករ ណី អំពើហិង្សាក្នុងគ្រួសារ (ធ្វើឱ្យខូចខាតដោយចេតនា) បង្កដោយជនសង្ស័យឈ្មោះ ទី រស់ ភេទប្រុ ស អាយុ២៥ឆ្នាំត្រូវជាកូនបង្កើតបានយក កាំបិតកាប់ជញ្ជាំងស័ង្កសីជុំវិញផ្ទះ និងដុតសម្ភារ: ក្នុងផ្ទះ របស់ជនរងគ្រោះឈ្មោះ យូ សឿង ភេទប្រុស អាយុ​៥១ឆ្នាំត្រូវជាឪពុកបង្កើតមានទីលំនៅក្រុមទី០៨ ភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុក ថ្មគោល បណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនធំ។

ភ្លាមៗដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សា​ត​ គឹមសាន​ ស្នងការ នៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបង​រួមនឹងយោ​បល់លោកស្រីឧត្តមសេនីយ៍ត្រី​ រស់​ ជីវី​ស្នង ការរង​ផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារ​អនីតិជន​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់ភ្លេីង​ដែលឆេះដោយការដុតបំផ្លាញ​នេះ​ ហេីយអនុវត្តនាំខ្លួនកូនប្រុសដែលជាជន​បង្ក​នេះមកកាន់អធិការដ្ឋាននគរបាលស្រុក​ ដោយដកហូតបាន៖
-កាំបិតខ្វែវដងឈើចំនួន០១។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន​នៅក្នុងអធិការដ្ឋាន នគរបាលស្រុកថ្មគោលដើម្បីរៀបចំ​សំណុំរឿងចាត់ការតាមនីតិវិធី​ ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង