ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាញព្រ័ត្រនឹងធ្វើជាម្ចាស់ផ្ទះ ការប្រកយតកីឡា ទាញព្រ័ត្រអន្តរជាតិ

49

 

ភ្នំពេញ៖ថ្ងៃទី៤មេសាម្សិលម៉ិញនេះសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២១និងលើកទិសដៅបន្តឆ្នាំ២០២២ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួត អង្គរកីឡាទាញព្រ័ត្រអន្តរជាតិ សុច្ឆន្ទៈ ជើងឯកសមាគម នាឆ្នាំ២០២៣ នៅខេត្តសៀមរាប។

លោកមាស សារិនដែលជាប្រធានសហព័ន្ធបានឲ្យដឹងថាសហព័ន្ធកីឡាមួយនេះត្រូវ
បានបង្កើតឡើងកាលពីឆ្នាំ២០០៥មកម្ល៉េះ។

សហព័ន្ធតែងតែខិតខំពង្រឹងការអភិវឌ្ឍន៍និងអភិ
រក្សដើម្បីរក្សាកេរ្តិ៍ដំណែលនៃវប្បធម៌ដើម្បីកុំឲ្យបាត់បង់ព្រមទាំងធ្វើទំនើបកម្មចំពោះកីឡានេះ
ទៀតផង ។

ជាមួយគ្នានេះសហព័ន្ធកំពុងតែប្រឹងប្រែងអភិវឌ្ឍន៍ប្រភេទកីឡានេះដែលជាយុទ្ធសាស្រ្តដ៍សំខាន់សម្រាប់សម្រួចគោលដៅឆ្ពោះទៅកាន់ព្រឹត្តិការណ៍” អង្គរកីឡាទាញព្រ័ត្រអន្តរ
ជាតិសុច្ឆន្ទៈជើងឯកសមាគមនាឆ្នាំ២០២៣នៅខេត្តសៀមរាប“ ។

ពេលនេះសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាលើកកំពស់លើការកែទម្រង់ការគ្រប់គ្រងដឹកនាំនិងយកចិត្តទុកដាក់បណ្ដុះបណ្ដាលចៅក្រមកម្រិតជាតិត្រឹមត្រូវនិងអន្តរជាតិដែលមានផែនការហ្វឹកហាត់ មានស្ដង់ដារច្បាស់លាស់ ។

សហព័ន្ធបានដាក់ចេញនូវផែនការអភិវឌ្ឍន៍កីឡាទាញព្រ័ត្រនេះនិងទឹសដៅការងារឆ្នាំ២០២២ដើម្បីកសាងធនធានមនុស្សសម្រាប់ត្រៀមធ្វើការប្រមូលៀផ្ដុំគ្រូបង្វឹក កីឡាករ កីឡាកា
រិនីជម្រើសជាតិដើម្បីចូលរួមហ្វឹកហ្វឺនក្នុងមណ្ឌលប្រមូលផ្ដុំនៅខេត្តបាត់ដំបងដើម្បីត្រៀមប្រ
កួតជាលក្ខណៈអន្តរជាតិនាឆ្នាំ២០២២និងមានវគ្គបណ្ដុះបណ្ដាលជាច្រើនទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង