ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលវាលស្បូវ ឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

44

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ម៉ោង២១:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចក្នងបុរីប៉េងហួត ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។ ជនរងគ្រោះឈ្មោះង៉ែត សុភ័ណ្ឌ ភេទស្រី ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឃាត់ខ្លួន ចំនួន០២នាក់៖
១-ឈ្មោះជុំ ដារ៉ា ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
២-ឈ្មោះរឿន ណាំធៀវ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

វត្ថុតាងដកហូត៖ ម៉ូតូ ១គ្រឿង ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង