ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ បានធ្វើអត្តឃាត អារ ក សម្លាប់ខ្លួន

57

ខេត្តមណ្ឌលគិរី÷ ថ្ងៃទី១៩ ខែ​មេសា​ ​ឆ្នាំ២០២២ នៅវេលាម៉ោង៧និង៣០នាទី កម្លាំងសមត្ថកិច្ចយើងបានទទួលដំណឹងពីប្រជាពលរដ្ឋថាមានករណីមនុស្សស្លាប់ នៅភូមិដើមស្រល់សង្កាត់មនោរម្យក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី។

បន្ទាប់ទទួលដំណឹងកម្លាំងប៉ុស្តិ៍មនោរម្យបានចុះហ៊ុំព័ទ្ធកន្លែងកើតហេតុ រង់ចាំផ្នែកជំនាញចុះពិនិត្យ។ដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី
កម្លាំងជំនាញការិយាល័យបច្ចេកទេស សហការណ៍ផ្នែកជំនាញក្រុងសែនមនោរម្យនិងប៉ុស្តិ៍មនោរម្យ និងចូលរួមដោយលោកគ្រូពេទ្យ ក្រុមប្រឹក្សាសង្កាត់ បានធ្វើការពិនិត្យកន្លែងកើតហេតុនិងសាកសព។

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់និងប្រមូលពត៌មាន​ សាក្សីជុំវិញហេតុការណ៍ យើងសន្និដ្ឋានបានថា សាកសពជនរងគ្រោះឈ្មោះ ឆន ចាន់ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុខាងលេីពិតជា បានធ្វើអត្តឃាត អារ ក សម្លាប់ខ្លួនប្រាកដមែន​។

មូលហេតុ៖ ដោយជនរងគ្រោះមានសតិមិនប្រក្រតី ក្រោមឥទ្ធិពលស្រវឹងស្រា។

ក្រោយពិនិត្យចប់សព្វគ្រប់យើងបានធ្វើការប្រគល់សាកសពជូនក្រុមគ្រួសាទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង