ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនាយឧត្តមសេនីយ៍ គន់ គីម ផ្ដល់ ស័ង្គសីចំនួន៥០០សន្លឹក ចែកជូនពលរដ្ឋ៨២គ្រួ សារ នៅស្រុកស្វាយចេក ដែលរងគ្រោះបាក់រលំផ្ទះដោយខ្យល់កន្ត្រាក់

49

បន្ទាយមានជ័យ៖ បន្ទាប់ពី ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានបញ្ចប់ នៅថ្ងៃទី១៧.១៨.១៩ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ នៅខេត្តបន្ទាយមានជ័យ ត្រូវបានភ្លៀងធ្លាក់ជាប់គ្នាលាយឡំជាមួយខ្យល់ បានបង្កជាខ្យល់កន្ត្រាក់ ធ្វើឲ្យបាក់រលំផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅស្រុកស្វាយចេកនិងស្រុកមួយចំនួន។

ដើម្បីឆ្លើយតបចំពោះ ភាពខ្វះខាតចំពោះ មុខរបស់ប្រជាពលរដ្ឋរងគ្រោះបាក់រលំផ្ទះដោយសារខ្យល់កន្ត្រាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន ទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានឧបត្ថម្ភដោយសប្បុរសធម៏ សង្កសីចំនួន៥០០ សន្លឹក តាមរយ:លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណកម្មាធិការគណបក្សមូល ដ្ឋានខ២៧ ចុះជួយស្រុកស្វាយចេក សម្រាប់ទិញស័ង្គសីយកទៅចែកដល់ពលរដ្ឋរងគ្រោះ ចំនួន៨២គ្រួសារ (ស្មើ៨២ខ្នងផ្ទះ)។

ក្នុងឱកាសនេះ លោក សិទ្ធិ ឡោះ ក៏បានគោរពថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់ លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន ទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ ដោះស្រាយគ្រប់មធ្យោបាយជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងគ្រោះធម្មជាតិផ្សេងៗ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង