ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តក្រុងដឹកទំនិញ របស់ក្រុមហ៊ុន វីរះប៊ុនថាំ បែកកង់ក្រឡាប់បណ្តាលអោយឆេះខ្ទេច

175

ព្រៃវែង ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៣:០៥ នាទីព្រឹក មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ បណ្តាលអោយឆេះ ដែកស្ថិតនៅចំណុច ភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ៨ រថយន្តក្រុងដឹកទំនិញរបស់ក្រុមហ៊ុន វីរះប៊ុនថាំ ពាក់ស្លាកលេខភ្នំពេញ ៣D.៨៩៨១ ដឹកអីវ៉ាន់ និងម៉ូតូចំនួន០៤គ្រឿង បើកបរពីលិចទៅកើត ដល់ចំណុចកើតហេតុខាងលើបានបែកកង់ក្រឡាប់ធ្លាក់ផ្លូវទៅខាងស្តាំដៃបណ្តាលអោយឆេះតែម្ដង។

សមត្ថកិច្ចបានអោយដឹងថាក្នុងករណីខាងលើនេះបណ្តាលអោយមនុស្សចំនួន០៧នាក់ ភេទប្រុសរងរបួសស្រាល ។

មូលហេតុ បណ្តាលមកពីរថយន្តបែកកង់ ។
ករណីអគ្គិភ័យខាងលើនេះកម្លាំងជំនាញអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានចេញរថយន្តអគ្គិភ័យចំនួន ០២ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្តផងដែរ ក្នុងនោះ រថយន្តអគ្គិភ័យស្រុកស្វាយអន្ទរចំនួន ០២ រថយន្ត និងរថយន្តអគ្គិភ័យស្រុកកំចាយមារចំនួន ០២ រថយន្ត ៕

អត្ថបទដែលជាប់ទាក់ទង